
មន្ទីពេទ្យឯកជន គង្គា រងការិះគន់នៅតែចេញយកអ្នកជំងឺដែលមានរបួសយ៉ាងធ្ងន់ធ្ងរហេីយមិនព្រមបញ្ជូនទៅកាន់មន្ទីពេទ្យរដ្ធបែជាយកចូលទៅកាន់មន្ទីពេទ្យរបស់ខ្លួនទុកអោយអ្នកជំងឺធ្លាក់ក្នុងសភាពយ៉ាងធ្ងន់ធ្ងរ ទេីបដឹកបញ្ជូនចេញទៅមន្ទីរពេទ្យរដ្ឋ
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ ជាងរំលងអាធ្រាតុឈានចូលថ្ងៃទី ៣កញ្ញា ឆ្នាំ២០២៣ បុរសម្នាក់បានជិះម៉ូតូ ម៉ាក Suzuki let ធ្វើដំណើម្នាក់ឯង ពីកើតទៅលិចលុះមកដល់ចំណុចផ្លូវកោងខ្លាំងក៏រ៉េចង្កូតបុក ចំទ្វាហាងកាត់សក់មួយកន្លែង រឿងរបួសរយះចិញ្ចើមហូរ ឈាមច្រើន ហេតុការនេះស្ថិតក្នុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លុះប្រមាណជា ១០ នាទីក្រោយមកស្រាប់តែលិចមុខរថយន្តសាម៉ុយឯកជនឈ្មោះគង្គាបានមកដឹកអ្នកជំងឺទៅបាត់ ដោយប្រជាពលរដ្ធស្មានថារថយន្តខាងលេី ដឹកយកទៅមន្ទីពេទ្យរដ្ធ ដែលមានឧបករណ៍សង្គ្រោះគ្រប់គ្រាន់ តែមិនដឹងថារថយន្តខាងលេីបែជាដឹកយកទៅកាន់មន្ទីពេទ្យ របស់ខ្លួនទៅវិញ។
លុះស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងទេីបមន្ទីពេទ្យខាងលេីដឹកអ្នកជំងឺចេញហេីយក៏មិនដឹងថាដឹកយកទៅណាដែ។
បេីតាមប្រកាសរបស់ក្រសួងសុខា ភិបាលកាល ពីឯកឧត្តសាស្ត្រាចា ម៉ម ប៊ុនហេង រដ្ធមន្ត្រីបានចេញសេចក្តីប្រកាស មិនអនុញ្ញាត្តិអោយរថយន្តសាម៉ុយ ឯកជនចេញយកអ្នករបួសតាមដងផ្លូវនោះទេ ។
តែអីឡូវនេះ ឯកឧត្ត បណ្ឌិតសាស្ត្រាចា ឈាង រ៉ា រដ្ធមន្ត្រីក្រសួងសុខាភិបាលទេីបតែឡេីង កាន់ដំណែងថ្មីមិនទាន់បានប៉ុន្មានផង បែជាមន្ទីពេទ្យឯកជន ឈ្មោះ គង្គារ ខាងលេី ហ៊ានចេញយក អ្នករបួសយ៉ាងធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដឹកទៅគ្លីនិចរបស់ខ្លួន មិនបញ្ជូនទៅកាន់មន្ទីពេទ្យរដ្ធ ទុករហូតដល់តែអ្នករបួសធ្លាក់ ក្នុងសភាពកាន់តែធ្ងន់ធ្ងូរ ទៅបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ។
អង្គភាពយើងមិនអាចសុំការបំភ្លឺ ពីម្ចាស់គ្លីនិកខាងលើនេះបានទេ ដោយសារមិនស្គាល់លេខទូរសព្ទ័។
អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយជូនប្រសិនបើមានប្រតិកម្ម អ្វីមួយកើតឡើង។