
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី ឃៀក បូរ៉ា អនុប្រធាននាយកដ្ឋាន ដែលកំពុងមានជំងឺ
ថ្ងៃចេញផ្សាយៈ September 11, 2023
(ខេត្តកណ្តាល) នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស ឆ្លៀតពេលដ៏មមាញឹក បានដឹកនាំអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ចំនួន ៨លានរៀល (ថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ៤លានរៀល និងថវិកាផ្ទាល់ខ្លួន របស់ ឯកឧត្តម និងលោកជំទាវ ចំនួន ៤លានរៀល ប្រគល់ជូនជូនលោកឧត្តមសេនីយ៍ត្រី ឃៀក បូរ៉ា អនុប្រធាននាយកដ្ឋានដែលកំពុងមានជំងឺ និងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ៕