ក្រុមការងារ អាវុធហត្ថ​ខណ្ឌមានជ័យ ចុះសួរសុខទុក្ខ​គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើបតែ​សម្រាលកូន​

​នា​រសៀល ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​គ្រួសារ លោក​អនុសេនីយ៍ទោ នា​ន ចាន់​ថូ ជំនួយការ អាវុធហត្ថ​ខណ្ឌមានជ័យ ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​។​

​ក្នុងឱកាស​នោះ​ក្រុម​ការងារ​បាន​នាំយក​អំណោយ​មានដូចជា ទឹក​សុទ្ធ ០១​កេស​, ភេសជ្ជៈ ០១​កេស​, ទឹកដោះគោឆៅ ២​យួរ រួម​នឹង​ថវិកា​មួយចំនួន​ទៀត ទៅ​ជូន​ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ​៕