ក្រុមការងារ អាវុធហត្ថ​ខណ្ឌទួលគោក ចុះសួរសុខទុក្ខ​គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើបតែ​សម្រាលកូន​

នា​រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក បាន​ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​គ្រួសារ លោក​អនុសេនីយ៍ត្រី អែម សេង​ថៃ ជំនួយការ​អាវុធហត្ថ​ខណ្ឌ ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​។​

​ក្នុងឱកាស​នោះ​ក្រុម​ការងារ​បាន​នាំយក​អំណោយ​មានដូចជា ទឹក​សុទ្ធ ០២​កេស​, ទឹក​ត​ចៀក​កាំ ២​យួរ រួម​នឹង​ថវិកា​មួយចំនួន​ទៀត ទៅ​ជូន​ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ​៕​