​ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​!

​នា​ព្រឹក ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ព្រុំ សក្ដា័ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ចាត់​តំណាង​ប្រគល់​ថវិកា​ដែល​បាន​ចូលរួម​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ២,៤១០,០០០​រៀល ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ លោក​អនុសេនីយ៍ត្រី ហៃ ប៊ុនថន ជំនួយការ មូលដ្ឋាន​ខណ្ឌ ដែល​ឪពុក​របស់​លោក​បាន​ទទួល​មរណៈភាព នៅ​ភូមិ​ស៊ីធ​រកេីត ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​