
លោក ឆាយ សន ប្រធានក្រុមប្រឹក្សាស្រុក លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុក ដឹកនាំមន្ត្រីរាជការ ចូលរួមគោរពវិញ្ញាណក្ខន្ធ័សពម្តាយលោក ប៉ោ វី អភិបាលរងស្រុកបន្ទាយមាស
រសៀលថ្ងៃចន្ទ៤កើត ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឆាយ សន ប្រធានក្រុមប្រឹក្សាស្រុក លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុក អមដំណើរដោយលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក នាយករងរដ្ឋបាល មេកំលាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានការិយាល័យ អង្គភាព មេឃុំ មេភូមិ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ័សពម្តាយលោក ប៉ោ វី អភិបាលរងស្រុកបន្ទាយមាស នៅភូមិត្រពាំងក្តុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ។
ក្នុងនោះក្រុមការងារបានចូលរូមបច្ច័យចំនួន២,៩៤០,០០០ រៀល (ក្នុងនោះបច្ច័យឯ.ឧ លឹម សំបូរ សមាជិកក្រុមប្រឹក្សាខេត្ត ២០០,០០០ រៀល លោក ជីញ គួង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ២០០,០០០ រៀល លោក មួង នឿ អភិបាលស្រុក ២០០,០០០រៀល ។
សូមក្រុមការងារទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចំរើន សុខភាពល្អបរិបូរណ៍ និងជួតែពរព្រះ បួន ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីខានឡើយ ៕