​ប្រកាស​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រពន្ធ័ ចំនួន ២៧៤ គ្រួសារ​ស្មើ ១២៦៨​ក្បាល​ដី​ក្នុង​ភូមិ​អង្គ​ម្លី ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស​ខេត្ត​កំពត​

បន្ទាយមាស ៖ ព្រឹក​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​វត្ត​ស្រែ​កាន់ បាន​រៀបចំ​ពិធី​ប្រកាស​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រពន្ធ័ ចំនួន ២៧៤ គ្រួសារ​ស្មើ ១២៦៨​ក្បាល​ដី​ក្នុង​ភូមិ​អង្គ​ម្លី ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស​ខេត្ត​កំពត ក្រោម​អធិបតីភាព លោក មួង នឿន អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយមាស តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​និង​លោក ម៉ែន មន្នី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត តំណាង​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​កំពត​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​លោក​អភិបាលស្រុក​បាន​មាស​ប្រសា​ស​ន៏​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​រូ​មនា​ពេលព្រឹក​នេះ​មេត្តា​ចូល​រូ​ម​មក​ពិនិត្យ​ក្បាលដី​និង​យក​ឯកសារ​មក​បំពេញ​អោយ​គ្រប់គ្រាន់​ជូន​ដល់​មន្ត្រី​ជំនាញ​នៅ​ពេល​បិទ​ផ្សាយ​រយៈពេល​១៥​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ដល់​ថ្ងៃ​ទី​០៣​ខែ​មីនា​ឆ្នាំ​២០២១ ។​

​សូម​បងប្អូន​មេត្តា​ចូល​រូ​ម​ថែរក្សា​សុខភាព​អនាម័យ​ដោយ​លាងដៃ​ជាមួយ​ទឹកសាប៊ូ ជែល អាល់​គុល​និង​ពាក់​ម៉ាស់ ហើយ​បើ​មាន​ពលករ​ត្រឡប់មក​ពី​ប្រទេស​ផ្សេងៗ ជាពិសេស​មកពី​ប្រទេស​ថៃ​ដោយ​មិនបាន​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចត្តា​ឡីស័​ក​សូម​មេត្តា​ផ្ដល់​ព៌ត​មាន​ឬ​ណែនាំ​អោយ​ទៅ​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​វិទ្យាល័យ​ព្រះ​រាជសម្ភា​ខេត្ត​កំពត ដោយ​មាន​កន្លែង​ស្នាក់នៅ​ស្អាត​មាន​ការហូបចុក​គ្រប់គ្រាន់​និង​មាន​រថយន្ត​ដឹក​ទៅ​ដឹក​មក​មិន​អោយ​បងប្អូន​ពិបាក​ទាំងអស់​។​