
ករណីអគ្គីភ័យលេបត្របាក់ផ្ទះឈើប្រក់ស័ង្កសីមួយខ្នង ខណៈពេល
នាថ្ងៃព្រហស្បតិ៍៧កើតខែផល្គុនឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី ត្រង់ក្រុមទី១៩ ភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កើតមានករណី អគ្គិភ័យកើតឡើង ០១ លើក ម្ចាស់ផ្ទះឈ្មោះ អ៊ុក ខាន់ ភេទប្រុសអាយុ៦៨ឆ្នាំ រស់នៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ហេតុការណ៍នេះ បណ្តាលអោយមានការខូចខាតដូចទៅ ៖
-ផ្ទះតម្កល់ទំហំ ៥មx៧ម ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលបាតក្តារ (ខូចខាតទាំងស្រុង100%) ។
-ខ្សែកប្លាកទីន ០១ ខ្សែ (រកមិនទាន់ឃើញ)
-គ្រែ ០៣ (ខូចខាតទាំងស្រុង)
-កង់ ០៥ គ្រឿងចាស់ៗ (ខូចខាតទាំងស្រុង)
-ទូរទស្សន៍០១គ្រឿង(ខូចខាតទាំងស្រុង)
– ប្រាក់ខ្មែរ១.០០០.០០០រៀល,អង្ករ១ការ៉ុង ,ឯកសារ ក២ ក៤ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសំភារះប្រើប្រាស – សំលៀកបំពាក់មួយចំនួនធំ (ខូចខាតទាំងស្រុង)
សរុបការខូចខាតទាំងអស់សរុបប្រមាណជា ២៥,០០០,០០០រៀល (ម្ភៃប្រាំលានរៀល) ។
នៅក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចបានព្យាយាមបាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្រុក ០១ គ្រឿង និងឡានច្នៃ ០២ គ្រឿងប្រើប្រាស់ទឹកអស់ ០៤ឡាន (ឡានធំ១ឡាន ,ឡានច្នៃ ៣ ឡាន ) ។
តាមស្រាវជ្រាវនិងស៊ើបអង្គេតឃើញថា អគ្គីភ័យ ឆាបឆេះនេះ ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។ ជាសំណាងល្អ ក្នុងហេតុការណ៍ មិនមានរងរបួសដល់មនុស្សឡើយ ៕