​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅក្នុង​អាគា​ស្នាក់នៅ​របស់​ជនជាតិ​ចិន​នៅ​ស្រុក​វាលវែង​

ខេត្ត​ពោធិសាត់ ៖ សេចក្តីរាយការណ៍​មួយ​ពី​ស្រុក​វាលវែង​បានអោយដឹង​ថា​មាន​ជនជាតិ​ចិន​ម្នាក​បាន​ស្លាប់​នៅក្នុង​អាគារ​ស្នាក់​របស់​ជនជាតិ​ចិន​នៅ​ស្រុក​វាល​វែង​ខេត្ត​ពោធិសាត់ ។​

​សេចក្តីរាយការណ៍​បានអោយដឹង​ថា​ការស្លាប់​ជន​ចិន​ម្នាក់​បាន​កើតឡើង​នៅ​ម៉ោង​៥​និង​៤៥​នាទី​ថ្ងៃ​២៦,​ខែ​មិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​អាគារ​ស្នាក់នៅ​របស់​ជន​ជាតិ​ចិន ដែល​ស្ថិត​នៅក្នុង​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាល​វែង​ខេត្ត​ពោធិសាត់ ។​

​សេចក្តីរាយការណ៍​ខាងលើ​ដដែល​បាន​អោយដឹងទៀតថា សាកសព​របស់​ជប​ជាតិចិន​ខាងលើ​នេះ​មានឈ្មោះ លី ជី​ង​មូ​(Li Jingmou) ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ ចុងភៅ​(​ធ្វើ​នំ​ប៉ាវ​)​ស្នាក់នៅ​អាគារ​របស់​ជនជាតិ​ចិន ។​

​អធិការនគរបាល​ស្រុក​វាល​វែង​លោក​វីរៈ​សេនីយ៍​ឯក ធាង​ឡេង​បានអោយ​ដឹង​តាមរយះ​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​មិថុនា​២០២០​ដោយ ផ្អែក​តាម​កាមេរ៉ា​សុវត្ថិភាព​បាន​បញ្ជាក់ថា​ជនជាតិ​ចិន​ខាងលើ គាត់​បាន​ដើរមក​អង្គុយ​លើ​កៅអី​ក្នុង​អាគារ​ស្នាក់នៅ​របស់​ជន​ជាតិចិន​សុខៗ​ស្រាប់​តែ​ងងិតមុខ​រួច​ដួលប​ន្តិ​ចម្តងៗ​ទៅ​លើ​តុ​ធ្លាក់​ពីលើ​កៅអី​សន្លប់​រួច​បញ្ជូន​ក៍​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព​ឃុំ​ថ្មដា​ដោយសារ​ស្ថានភាព​ជន​រងគ្រោះ​ធ្ងន់ធ្ង​ពេក​ការសង្គ្រោះ​មិនទាន់​ក៏​បាន​ដាច់ខ្យល់​ស្លាប់ ។​

​អធិការនគរបាល​ស្រុក​វាល​វែង​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​បន្ទាប់ពី​ការស្លាប់​ជនជាតិ​ចិន​រួច​មក​សាក់សព​ត្រូវបាន​
​ដឹកបញ្ជូន​ទៅ​មន្ទីរ​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់​ដើម្បី​ធ្វើការ​ពិនិត្យ​កោសល្យវិច្ឆ័យ​បន្ត ចំណែក​ទី​កន្លែង​កើតហេតុ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​វាលវែង​ធ្វើ​ការហ៊ុព័ទ្ធ​ទីកន្លែង ដោយ​មាន​កម្លាំង​យើង​ដេកចាំ​ដោយផ្ទាល់​រងចាំ​ព្រឹក​ទើប​ធ្វើការ​ពិនិត្យ​កន្លែងកើតហេតុ ៕
(​ព័ត៌មាន​បឋម​) ដោយ​សុក្ខា​រិន​