
អភិបាលខេត្តកែប កងកម្លាំង ចុះទៅពិនិត្យនិងដកដើមដូង ដែលជនខិលខូច រួចដាំលើដីរដ្ឋ
ខេត្តកែប ៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារ ចុះទៅដកដូរដែលជនខិលខូច លួចដាំនៅលើដីរដ្ឋ ក្រោយពីឯកឧត្តម អភិបាលខេត្ត បាបានទទួលព័ត៌មាន ថា មានករណីជនខិលខូចបានលួចកាប់ទន្ទ្រានដីព្រៃកោងកាងចំនួន ០៣ទីតាំង ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ លើផ្ទៃដីប្រមាណជិត ១០ហិកតា ក្នុងនោះមានដើមដូងចំនួន ១៩៥ដើម ដែលជនខិលខូចបានលួចដាំលើផ្ទៃដីប្រមាណ ៣ហិកតា ត្រូវបានអាជ្ញាធរដកបំផ្លាញចោល រួមទាំងបង្គោលរបងបេតុងចំនួន ១១ដើមផងដែរ ។
ខ្ញុំបាន ណែនាំ ដាក់ បទ បញ្ជាទៅគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បន្ត ស្រាវជ្រាវ ស្វែងរកជន ឆ្លៀត ឱកាស និង ប្រមូលភស្តុតាងជាក់ស្ដែងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បី ផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
សូមអំពាវនាវ កុំយកគម្រូអាក្រក់តាមជនឆ្លៀតឱកាសបែបនេះ ។ សូមចូលរួមថែរក្សា និងការពារធនធានធម្មជាតិរបស់ ជាតិ យើងឲ្យបានគង់វង្សយូរអង្វែង ទាំង អស់ គ្នា ៕