
រថយន្តបុកម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់និងស្លាប់នៅស្រុកអង្គរជ័យ
កំពត ៖ ថ្ងៃ ទី ២០ ខែ កុម្ភៈ ធ្ឆ្នាំ២០២១ វេលាម៉ោង ៥.០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣និង ២៤ ស្ថិត ត្រង់ចំណុច ភូមិ ព្រៃផ្តៅ ឃុំភ្នំកុង ស្រុក អង្គរជ័យ (រវាងរថយន្ត និង ម៉ូតូ ដែលមានទិសបញ្ច្រាសគ្នាពីត្បូងទៅជើង )។
អ្នកបើកបររថយន្តបង្ករ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បង្កបានបើក រត់កេចបាត់ មិនស្គាល់អត្តសញ្ញាណរថយន្តនិងអត្តសញ្ញាណអ្នកបើកបរ ឡើយ ( រថយន្តបើកបរពីទិសខាងត្បូងទៅជើង )។
អ្នកបើកបរម៉ូតូម៉ាក HONDA Dream C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ1I,5857 តាកែវ ឈ្មោះ ស្វាយ ចំរើន ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិ ភ្នំត្នោត ឃំុ ភ្នំកុង ស្រុក អង្គរជ័យ ខេត្ត កំពត រងរបួសធ្ងន់ស្លាប់នៅកន្លែងកើតហេតុ និងមានអ្នករួមដំណើរឈ្មោះ ង៉ែត កប ភេទស្រីអាយុ២៨ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាប្រពន្ធ ) រងរបួសធ្ងន់ បានស្លាប់នៅកន្លែងកើតហេតុ។ សំភារៈវត្ថុតាងម៉ូតូនិងសពបានប្រគល់អោយទៅសាច់ញ្ញាតិ្តយកទៅធ្វេីបុណ្យតាមប្រពៃណី ៕