
អបអរសាទរលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ដែលទទួលបានសមិទ្ធផលថ្មីៗសម្រាប់ដើមឆ្នាំ២០២១
ថ្ងៃចេញផ្សាយៈ February 20, 2021
ខេត្តកែប ៖ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ និងមានការចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាល បានាំយកនូវសម្ភារប្រើប្រាស់ សម្ភារសិក្សាមួយចំនួនចែកជូនដល់សាលា និងបានផ្ដាំផ្ញើដល់ក្មួយៗទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សីរបស់សង្គម និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ៕