វាយកំទេច​និង​ដុត​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ចោល​ព្រោះតែ​បែក​ថ្នាំ​-​ខណៈ​ម្ដាយ​ភ័យ​រត់​ចេញពីផ្ទះ​

កំពត ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ភូមិ​ដើម​ចំរៀក​ឃុំ​ស្ដេច​គង់​ខាងលិច​ស្រុក​បន្ទាយមាស​ខេត្ត​កំពត ។ គ្រួសារ​មួយ​នេះ​កំពង់រ​ង​ទុក្ខ និង​ភ័យខ្លាច​កូនប្រុស​ឈ្មោះ ពុធ ទំ អាយុ 25 ឆ្នាំ បាន​បែក​ថ្នាំ ហើយ​ប្រើ​ហឹង្សវា​យពាង​បែក​អស់​ចំនួន 3-​ដុត​កង់​អស់​ចំនួន 2 គ្រឿង និង​ដុត​ស្រូវ​អង្ករ វាយកម្ទេច​ចានឆ្នាំង​មាត់ទ្វារ បង្អួច កញ្ចក់ និង​សម្ភារៈ​ជាច្រើន​ទៀត ។ រឿងរ៉ាវ​កូនប្រុស​វាយ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​នេះ បាន​កើតមាន​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​17 ខែ​កុម្ភៈ ឆ្នាំ 2021 ។

​បើ​តាម​ការអះអាង​ពី​ស្ត្រី​ឈ្មោះ​ឃុន​គ្រី​អាយុ 52 ឆ្នាំ នៅ​ភូមិ​ដើម​ចំរៀក​ឃុំ​ស្ដេច​គង់​ខាងលិច បាន​និយាយ​ប្រាប់​អោយដឹងថា កូនប្រុស​គាត់​ឈ្មោះ​ពុធ​-​ទំ នេះ គឺ​មាន​ប្រពន្ធ​មានកូន​ប្រុស​ម្នាក់​រស់នៅ​ខេត្ត​កោះកុង ។ ដោយសា​តែ​បែក​ថ្នាំ​ជោគជាំ​ពេក នៅ​កោះកុង ប្រពន្ធ​ឈ្មោះ ពុធ ទំ បាន​ដឹក​តាម​រថយន្ត​ពី​កោះកុង មក​ប្រគល់អោយ​ខ្ញុំ​ជា​ម្ដាយ​កាលពី​ចុង​ខែ​មករា ឆ្នាំ 2021 នេះ ។

​ឈ្មោះ ឃុន គ្រី ត្រូវជា​ម្ដាយ​បាន​និយាយ​ប្រាប់​បន្តថា បន្ទាប់​ពី​កូន​មាន​អាកា​រះ​បែក​ថ្នាំ​បែបនេះ គាត់​មិន​ហាន​ដេក​ផ្ទះ​ទេ ខណៈ​ពេល​ប្ដី​របស់​ទៅ​ស៊ីឈ្នួល​គេ​នៅ​ខេត្ត​កំពង់ធំ ។ អ៊ុំ​ស្រី ឃុន គ្រី និយាយ​ទាំង​ទឹកភ្នែក​ថា គាត់​ភ័យខ្លាច និង​កូន​បែក​ថ្នាំរ​ត់ទៅ​ដេក​ផ្ទះ​ជាប់​កន្លះ​ខែ​ហើយ ។ អ៊ុំ​ស្រី ឃុន​គ្រី​បាន​និយាយ​ប្រាប់​បន្តថា​ផ្ទះ​ថ្មី​នោះ​ជា​ផ្ទះ​កូន​ទេ​តែ​គេ​ចេញទៅ​រកស៊ី​ស្រុក​ឆ្ងាយ​អស់ ។

​ស្រី​ជា​ម្ដាយ​បាន​និយាយថា គ្រួសារ​គាត់​ជា​អ្នកក្រីក្រ សម្ភារៈ​មួយចំនួន​ដែល​រកបាន​ហើយ​ទុក​នៅ​ក្នុង​ផ្ទះ​ត្រូវ​កូន​វាយ​និង​ដុត​ចោល​ទាំងអស់​សូម្បី​តែ​កូន​ឆ្កែ​និង​មេមាន់​ក៍វា​ចាប់​ដុត​សុ​ី​ទាំងរស់​ដែរ ។​

​ស្ត្រី​ជា​ម្ដាយ​បាន​ប្រាប់​អោយដឹងថា​បន្ទាប់ពី​កូន​បែក​ថ្នាំ​អុកឡុក​ក្នុង​ផ្ទះ​គាត់​បាន​ប្ដឹង​ទៅ​នគរបាល​ប៉ុស្លិ​ស្ដេច​គង់​ដែរ និង​ប្រជា​ការពារ​ភូមិ​អោយ​ជួយ​ចាប់​កូនប្រុស​គាត់ នៅ​ព្រឹក​ថ្ងៃទី​17​ខែ​កុម្ភះ​នោះ​ដែរ នគរបាល​ប៉ុស្លិ៏​ស្ដេច​គង់ និង​ប្រជា​ការពារ​ភូមិ​ដើម​ចំរៀក​រួមទាំង​ភូមិ​ជ្រោះ​តា​សោម​ស្រុក​កំពង់ត្រាច​មករក​ចាប់​ជន​បែក​ថ្នាំ​នោះ ប៉ុន្តែ​ពេល​មកដល់​កូនប្រុស​បែក​ថ្នាំ​បាន​រត់​ទៅ​ទិស​ខាងត្បូង​បន្ត​ចូល​ព្រៃ​ភ្នំ​បាត់​តែ​ម្ដង​ទៅ ៕