
បិទផ្លូវតាមបណ្ដោយឆ្នេរសសៀរមាត់សមុទ្រ តែលោកស្រីអភិបាលក្រុងថាដីគេមានប្លង់
កែប ៖ អ្នកធ្វើដំណើរមកលំហែកាយនៅឆ្នេរកែបក៍ដូចអ្នកនេសាទបានត្អូញត្អែពីរឿងគេហ៊ុពទ្ធ័បិទផ្លូវតាមបណ្ដោយឆ្នេរគឺខាងត្បូងនិងខាងជើងនៅជាប់មជ្យ្ឍមណ្ឌលធនធានតំបន់ឆ្នេរខេត្តកែប ។ ការធ្វើរបងបាំងដោយសង្ក័សីទាំងសង់ខាងដល់មាត់ទឹកបែបនេះធ្វើអោយអោយអ្នកទេសចរណ៍ក៍ដូចជាអ្នកនេសាទមានការរអ៊ូរទាំរកផ្លូវដើរតាមបណ្ដោយឆ្នេរមិនកើត ។
លោក ណុប សំអុន ចៅសង្កាត់កែបបានមានប្រសាសន៍អោយដឹងថា ការធ្វើរបងបិទផ្លូវនោះលោកមិនបានដឹងទេ ។ លោក ណុប សំអុន បានបង្វែអោយអ្នកយកព័ត៏មានទៅសួរខេត្តវិញម្ដងទៅ ។
លោកស្រី ទិត្យ សុខា អភិបាលក្រុងកែបបានមានប្រសាសន៍តាមទូរសព្វ័ប្រាប់អ្នកយកពត៏មាន កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈនេះថា ដីដែលនៅជាប់មជ្ឍមណ្ឌលធនធានតំបន់ឆ្នេរខេត្តកែបនោះ គេក្រាន់ហ៊ុពទ្ធ័ដីទេ ។ ព្រោះដីនោះគេមានប្លង់កម្មសិទ្ធ ។
បើយោងតាមមន្ត្រីម្នាក់នៅសាលាខេត្តកែប ហើយសុំមិនបញ្ចេញឈ្មោះ និយាយថា បើដីគេមានប្លង់ គួរណាស់ទុកផ្លូវតាមបណ្ដោយឆ្នេរនោះ អោយគេដើរកំសាន្តទៅល្អមើលដែរហើយបើចាប់ផ្ដើមបិទបណ្ដើរៗទៅហើយនោះ វាមិនមានសោភណ្ឌ័ភាពអីទៀតទេ ៕