
បាក់ដីសង្កត់ស្លាប់មនុស្សម្នាក់ពេលជីកដីគ្រួសដឹកយកទៅលក់
កំពត ៖ ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហេង ទូច ហៅអេ អាយុ47ឆ្នាំ មានប្រពន្ធមានកូនរស់នៅភូមិភ្នំខ្យង ឃុំប្រាសាទ ភ្នំខ្យង ស្រុកកំពង់ត្រាចខេត្តកំពត ។
កាលពីវេលាម៉ោង8/30នាទីព្រឹក ថ្ងៃទី18 ខែកុម្ភៈ ត្រូវបានដីបាក់សង្កត់ស្លាប់ ពេលដឹកយកទៅសង្គ្រោះ នៅមន្ទីរពេលខេត្តតាកែវ តែមិនទាន់ដឹកដល់ផងក៏ដាច់ខ្យល់ស្លាប់តែម្ដងទៅ ។
បើយោងតាមការអោយដឹងពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតកន្លែងកើតហេតុបាននិយាយប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ ហេង ទូច ហៅក្រៅ អេ បានជីកដីគ្រួសក្រហមនៅលើទីទួលជាប់ភ្នំខ្យងនេះជាប្រចាំដឹកលក់តាមគោយន្តជាមួយនិងអ្នកភូមិម្នាក់ទៀត ។
អ្នកភូមិដដែលបាននិយាយប្រាប់បន្តថា ជារៀងរាល់ដងបើជីកដីដាក់គោយន្តហើយពួកគាត់ទាំងពីរអ្នកតែងតែជិះគោយន្តទៅជាមួយគ្នា ។ តែដឹកជើងក្រោយនេះ បន្ទាប់ពីជីកដីដាក់លើគោយន្តហើយ អ្នកបើកគោយន្តក៏បើកចេញមកក្រៅយកដីទៅចាក់អោយអ្នកភូមិមិនឆ្ងាយពីកន្លែងកើតហេតុ ។ តែជនរងគ្រោះឈ្មោះ ហេង ទូច ហៅអេ មិនព្រមទៅតាមគោយន្តទេ គឺគាត់នៅឡុងដីតែម្នាក់ឯង ហើយដីនោះក៏បាក់សង្កត់ជាប់តែម្ដង ។ លុះអ្នកបើកគោយន្តបើកត្រឡប់មកវិញ ទើបដឹងថា ដីបាក់សង្កត់ជាប់ឈ្មោះអេ។
ភ្លាមៗនោះ ក៍មានការឆោឡោពីអ្នកភូមិនាំគ្នាប្រញាប់ប្រញាល់កាយដីយកមនុស្សចេញពីគំនរដីបាក់ជាប់20នាទីទើបកាយបានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យឯកជនមួយនៅស្រុកបន្ទាយមាស ។ ដោយសាតែមានរបួសធ្ងន់ធ្ងរពេក គ្រូពេទ្យក៍បានប្រាប់អោយក្រុមសាច់ញាតដឹកជនរងគ្រោះដឹកទៅមន្ទីរពេទ្យខេត្តតាកែវ តែដឹកបានប្រហែល2គីឡូក៍ដាច់ខ្យល់ស្លាប់តែម្ដងទៅ ។
នៅរសៀលថ្ងៃដ៍ដែលនោះ លោក ហ៊ុន តេង មេឃុំប្រាសាទភ្នំខ្យង រួមទាំងព្រះសង្ឍនៅវត្តប្រជាសង្គមភ្នំក្រពើក៏បានឧបត្ថមប្រាក់ និងសម្ភារៈមួយចំនួនជួនដល់គ្រួសារសពដែរ ។
គេបានសំគាល់ឃើញថា អ្នកឡុងដីជីកយកដីលក់នៅចំណុចភ្នំខ្យងនេះបាត់បង់ជីវិតមនុស្ស2នាក់ហើយកាលពីពេលកន្លងមក ៕