ថៃ​ប្រគល់​ទទួល​រថយន្ត​គិលាន​សង្គ្រោះ​១​គ្រឿង​និង​សម្ភារៈ​ប្រើប្រាស់​វេជ្ជសាស្ត្រ​ដល់​មន្ទីរពេទ្យ​២​នៅ​ខេត្ត​បន្ទាយមានជ័យ

​ស្រះកែវ​-​ថៃ ៖ រថយន្ត​គី​លាន​សង្គ្រោះ​ទំនើប​១​គ្រឿង​និង​សម្ភារៈ​ប្រើប្រាស់​វេជ្ជសាស្ត្រ​ជូន​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​និង​មន្ទូីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី បាន​ត្រូវ​ប្រគល់​ដោយ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ថៃ​(​ថៃ​កាៈ Thai International Corporation Agency: TICA) តាមរយៈ​រដ្ឋបាល​និង​មន្ទីរ​សុខាភិបាល​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។​

​ពិធី​ប្រគល់ ទទួល​ធ្វើ​នៅ​បន្ទាយ​កង​ទាហាន​ប្រាណ​ឈុតខ្មៅ វរ​សេនា​តូច​លេខ​២ ជាប់​ច្រក​តំបន់​ណង​ព្រឺ ឃុំ​ណង​ព្រឺ​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ ទល់មុខ​ច្រក​តំបន់​ម៉ាឡៃ កាលពី​រសៀល​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ​២០២១ ។​

​លោក​អភិបាលស្រុក​អា​រញ្ញា​ប្រាថេត​បាន​ស្វាគមន៍​និង​រំលឹក​ពី​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ល្អ ផ្លែផ្កា​រវាង​ស្រុក​ក្រុង​និង​ខេត្ត​ទាំង​ពីរ ។​

​លោក ថា​រុន វីរៈ​សែន​ស៊ុង ប្រធាន​ម​ន្ទូ​ី​រ​សុខាភិបាល​ខេត្ត​ស្រះកែវ​បាន​ថ្លែងថា​៖ យោង​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​សុខាភិបាល​ថៃ​និង​កម្ពុជា​ចុះ​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧ បានកំណត់ អនុវត្ត​នូវ​គម្រោង​ជាច្រើន​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​២​និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន ។​

​ក្នុង​នោះ​នា​ពេល​នេះ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ថៃ​(​ថៃ​កាៈ Thai International Corporation Agency: TICA) បាន​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​១,៣៤៥​លាន​បាត​ប្រាក់​ថៃ​សម្រាប់​ទិញ​សម្ភារៈ​ប្រើប្រាស់​វេជ្ជាស្ត្រ​សម្រាប់​ផ្តល់ជូន​មន្ទីរពេទ្យខេ​ត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​និង​ថវិកា​២,៥​លាន​បាត​ទៀត​សម្រាប់​ទិញ​រថយន្ត​គិលានសង្គ្រោះ​ទំនើប​១​គ្រឿង​និង​បំឫក់​បរិធាន​ពេទ្យ ផ្តល់ជូន​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

​លោក​វេជ្ជបណ្ឌិត​ឡេ ចូ​ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា ៖ ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​មន្ទីរ​សុខាភិបាល​នៃ​ខេត្ត​បន្ទាយ​មា​ជ័យ ស្រះកែវ ហើយ​ទទួល​អំណោយ​ខាងលើ នាពេល​នេះ​ក្នុង​បរិបទ​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ត​១៩​និង​ជម្ងឺឆ្លង​ដទៃទៀត ។ ​វា​នឹង​បាន​ជួយ​ចំ​សេចក្តី​ត្រូវរ​បស់​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​លើ​ការពង្រឹង​ប្រព័ន្ធ​បញ្ជូន​អ្នក​ជម្ងឺ​ក្នុង​ខេត្ត​និង​ឆ្កងដែន ព្រមទាំង​ប្រសិទ្ធភាព​បច្ចេកទេស​វេជ្ជសាស្ត្រ ៕