ផ្ទះ​សសរ ១០០​នេះ នឹង​ក្លាយទៅជា​សារមន្ទីរ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​

​ខេត្ត​ក្រចេះ​៖ ផ្ទះ​បុរាណ​សសរ​១០០ ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំ នៅ​ភូមិ​កោះ​កណ្តុរ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ដែល​មាន​ម្ចាស់ផ្ទះ​ជា​កូនចៅ​បាន​រស់នៅ​ត​វេន​ជា​ច្រើន​ជំនាន់​មកហើយ នោះ​។ ពេល​នេះ​ផ្ទះ​បុរាណ​ដ៏​ចាស់​ទ្រុឌទ្រោម​នេះ​ត្រូវបាន​ម្ចាស់ផ្ទះ​ជំនាន់​ទី​៧​សម្រេច​រុះរើ ចេញ​ដើម្បី​យក​ដី​មក​បែក​ចែក​ជូន​កូនចៅ​ដើម្បី​រស់​នៅ​បន្ត​។​

​ផ្ទះ​បុរាណ​ដែល​សង់​ពី​ឈើ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ត្រាច មាន​ទំហំ​ទទឹង​៣១ បណ្តោយ ២១​ម៉ែត្រ​ប្រក​ក្បឿង​ស្រកា​រលិញ ពី​សម័យ​ដើម​សាងសង់​នៅលើ​ផ្ទៃ​ដី​ទទឹង​៣០​ម៉ែត្រ បណ្តោយ​៥០​ម៉ែត្រ បែរមុខ​ទៅរក​ទន្លេមេគង្គ សព្វថ្ងៃ​គឺ​នៅ​សេសសល់​សរសរ​តែ​ជាង​៥០ ដើម​តែ​ប៉ុណ្ណោះ​។ ដោយសារ​តែ​ផ្ទះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ទៅៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទើប​ម្ចាស់ផ្ទះ​ជា​កូនចៅ​រស់នៅ​បន្ត​ជំនាន់​គ្នា បាន​កែច្នៃ​ប្តូ​គ្រឿងបន្លាស់​ឈើ​ថ្មី​និង​រុះរើ​បំនែក​ខ្លះ ធ្វើឲ្យ​ផ្ទះ​បុរាណ​នេះ មិន​បន្សល់ទុក​នូវរ​ចនាប​ទ​ក្បាច់ក្បូរ​ដូច​ទំ​រង​ដើម​ទាំងស្រុង​នោះ​ទេ​។

​សព្វថ្ងៃ​ផ្ទះ​បុរាណ​ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​នេះ គឺមាន​តែ​ម្ចាស់ផ្ទះ​មួយ​គ្រួសារ ប៉ុណ្ណោះ បាន​និង​កំពុង​ស្នាក់នៅ ដោយសារតែ​នៅក្នុង​តួរ​ផ្ទះ​ដែល​ភាគច្រើន​ចាស់​ពុកផុយ​មាន កន្លែង​ខ្លះ​អាច​ស្នាក់នៅ​បាន​។

​មិន​មាន​ប្រភព​ព័ត៌មាន​ណាមួយ​បញ្ជាក់​ច្បាស់​ពី​ប្រវត្តិ​ផ្ទះ​បុរាណ​មួយ​នេះ​ឲ្យ​ច្បាស់លាស់ នោះទេ​។​

​តែ​បើ​តាម​ការនិយាយ​តៗ​គ្នា​មក​ថា ផ្ទះ​នេះ​បាន​សាងសង់​នៅ​ឆ្នាំ​១៨៨៤ ក្នុងសម័យ​រាជ កាល​ព្រះបាទ​អង្គឌួង​។ គិត​មក​ទល់​ពេល​នេះ​ផ្ទះ​បុរាណ​នេះ​មាន​អាយុកាល​១៣៦​ឆ្នាំ​មក ហើយ​។ ផ្ទះ​បុរាណ​នេះ​ក៏​ត្រូវបាន​គេ​និយាយថា​ជា​ផ្ទះ​របស់​”​ដង្ខៅ​”​កាលពី​សម័យ​នោះ​។ ចាស់ ទុំ​នៅ​ស្រុក​ឆ្លូង​និយាយថា កាល​សម័យ​នោះ​ម្ចាស់ផ្ទះ​នេះ មាន​ងារ​ជា​”​ដង្ខៅ​” ដោយ​អ្នកស្រុក តែង​ហៅ​ដង្ខៅ លា​ម មាន​ភរិយា​ឈ្មោះ ធៀ​ម​។ តែ​គេ​មិន​បានដឹងថា គាត់​រកស៊ី​របរ​អ្វី ទើ​បានក្លាយជា​ដង្ខៅ​កាលពី​សម័យ​នោះ​នោះទេ​។ ហើយ​តាំងពី​ដើម​រាងមក ផ្ទះ​បុរាណ​នេះ ក៏​មិន​មាន​ការទិញ លក់ដូរ​ទៅ​បុគ្គល​ណា​ផ្សេង​នោះទេ ក្រៅពី​កា​រស់នៅ​ត​វេន​គ្នា​ក្នុង​គ្រួសារ​វង្ស ត្រកូល​កូនចៅ របស់​ដង្ខៅ​លាម​តែប៉ុណ្ណោះ​។​

​អ្នក​នៅ​ក្នុង​ភូមិ​នៅ​ភូមិ​កោះ​កណ្តុរ ស្រុក​ឆ្លូង ដែល​ដឹង​តៗ​គ្នា​ពី​ប្រវត្តិ​ផ្ទះ​បុរាណ​មួយ​ខ្នង នេះ​បានឲ្យដឹង​ទៀត​ថា ផ្ទះ​នេះ​មាន​សភាព​ខូចខាត​ខ្លាំង​ក្នុង​របប​សម័យ​ខ្មែរក្រហម​។ ដោយ សម័យ​នោះ ខ្មែរក្រហម​បាន​យក​ផ្ទះ​នេះ​ជា​កន្លែង​មន្ទីរឃុំឃាំង និង​កន្លែង​ប្រជុំ​របស់​កម្មា ភិបាល​ខ្មែរក្រហម​។​

​ដោយសារ​តែ​ផ្ទះ​បុរាណ​មួយ​ខ្នង​នេះ ត្រូវ​បាន​ចាត់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ និង​ដើម្បី អភិរក្ស​ថែរក្សា អាជ្ញាធរខេត្ត និង​ក្រសួង​វប្បធម៌​បាន​សម្រេច​ទិញ​ផ្ទះ​នេះ​ពី​ម្ចាស់ផ្ទះ​សព្វថ្ងៃ​តម្លៃ ៨​ពាន់​ដុល្លារ និង​ចំណាយ​លើ​ថវិការ​រុះរើ ដឹកជញ្ជូន មក​សង​សង់​កែលម្អ​តាម​រចនាបថ​ដើម គ្រប់​សរសរ​១០០​ដើម​វិញ​នៅក្នុង​បរិវេណ​ដី​របស់​មន្ទីរ​វប្បធម៌​ខេត្ត ក្បែរ​វិហារ​ចាស់​រការ កណ្តាល ស្ថិតក្នុង​សង្កាត់រ​ការ​កណ្តាល ក្រុង​ក្រចេះ ដែល​វិហារ​ចាស់​និង​ផ្ទះ​នេះ​គឺ​មាន​អាយុ កាល​ក្នុង​ឆ្នាំ​សាងសង់​ស្របាល​ឆ្នាំ​គ្នា​។​

​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ក្រចេះ លោក ទេព វាសនា បានឲ្យដឹងថា ការរុះរើ​មាន​រយៈពេល ជិត​មួយ​សប្តាហ៌​មក​នេះ គឺ​បាន​ត្រឹម​ដំបូល​មួយ​ផ្នែក​និង​ជញ្ជាំង​មួយផ្នែក​ប៉ុណ្ណោះ​ព្រោះ​ផ្ទះ​ពុកផុយ​ធ្វើឲ្យ​ក្រុម​ការងារ​ពិបាក​រើ​និង​ប្រើ​ពេល​យូរ​។ ការរៀប​ឡើងវិញ​នេះ​ប្រើពេល​យ៉ាងយូរ​ចុងឆ្នាំ​២០២០​។ ហើយ​ផ្ទះ​នេះ​នឹង​សាងសង់​ឡើង​តាម​ទម្រង់​ដើម​ទាំងស្រុង​និង​ជួសជុល​កន្លែង​បាក់បែក​ផងដែរ​។

​លោក​ប្រធាន​មន្ទិរ​វប្បធម៌ លើកឡើងថា ក្រោយ​សាងសង់​ជា​ថ្មី​ឡើងវិញ ផ្ទះ​សសរ ១០០​នេះ នឹង​ក្លាយទៅជា​សារមន្ទីរ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ ជាមួយគ្នា​នេះ​នៅ​វត្តរ​កា​កណ្ដាល​ក៏មាន​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​១ បាន​សាងសង់ឡើង​នៅ​ឆ្នាំ​ស្រ​បាល គ្នា​ក្នុង​ឆ្នាំ​១៨៨៣៕
​ប៊ុន លីន​ណា