​ទណ្ឌិត​១០០​នាក់​នៅ​ខេត្ត​ពន្ធនាគារ​ខេត្ត​កណ្តាល​ផ្ទេរ​ទៅ​ភ្នំ​ក្រវ៉ា​ញ​និង​ត្រពាំងផ្លុង​ង​ដើម្បី​ទទួលបាន​ចំណេះដឹង​

​កណ្តាល ៖ ទណ្ឌិត​ចំនូ​ន​១០០​នាក់​ត្រូវបាន​បញ្ជូន​ចេញពី​ពន្ធនាគារ​ខេត្ត​កណ្តាល​ទៅ​កាន់​មណ្ឌល​កែប្រែ​ទី​៣​ត្រពាំងផ្លុង​ខេត្ត​ត្បូងឃ្មុំ​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភះ​ឆ្នាំ​២០២១​នេះ ដើម្បី​មាន​ឱកាស​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​និង​ស្តារ​និតិ​សម្បទារ​។​

​ការបញ្ជូន​ទណ្ឌិត​នេះ​ជា​លើក​ទី​២​ដែល​កាលពី​លើក​ទី​១​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែ​កុម្ភះ ឆ្នាំ​២០២១ ពន្ធនាគារ​ខេត្ត​កណ្តាល​បាន​បញ្ជូន​ទណ្ឌិត​ចំនួន​១០០​នាក់​ផង​ដែរ​ទៅ​កាន់​មណ្ឌល​កែប្រែ​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិសាត់​។​

​ឧត្តម​អគានុរក្ស​ថ្នាក់លេខ​២​លោក ចា​ត សុីនា​ង​ប្រធាន​ពន្ធនាគា​ខេត្តក​ណ្តា​ល បាន​ប្រាប់​អោយដឹងថា​ការបញ្ជូន​ទណ្ឌិត​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល​ទាំង​ពី​លើក​ទៅ​កាន់​មណ្ឌល​កែប្រែ​ភ្នំ​ក្រវ៉ា​ញ និង​ត្រពាំងផ្លុង​នេះ​ដោយសារ​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​មាន​ទីតាំង​តូចចង្អៀត​ពិសេស​ចង់​អោយ​ជនមានទោស​ទាំងនោះ​មានឧ​កាសធ្វើ​ការបណ្តុះបណ្តាល​វិជ្ជាជិវះ និង​ស្តារ​និតិ​សម្បទារ​ឡើងវិញ ។ ម្យ៉ាងទៀត ពន្ធនាគារ​ខេត្ត​កណ្តាល​មិនមែន​ជា​មណ្ឌល​កែប្រែ​និតិ​សម្បទារ​ផង​។​

​លោក​វរសេនីយឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ​ព្រហ្ម​ទណ្ឌ័​កំរិត​ស្រាល​នៃ​ស្នងការដ្ឋានន​គ​របាល​ខេត្ត​កណ្តាល​បាន​អោយដឹង​ដែរ​ថា ទណ្ឌិត​ចំនួន​១០០​នាក់​បញ្ជូន​ទៅ​កាន់​មណ្ឌល​កែប្រែ​ត្រពាំងផ្លុង​នេះ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​បាន​រៀបចំ​កំលាំង​និង​មធ្យោបាយ​ការពារ​សុ​វត្តិភាព និង​ដឹកជញ្ជូន​ទណ្ឌិត​ចាប់ពី​ចំណុច​មុខ​ពន្ធនាគារ​ខេត្ត​និង​តាម​ដងផ្លូវ​ផងដែរ ។​

​កងកម្លាំង​ត្រូវការពារ​សុ​វត្តិភាព​ជូន​ទណ្ឌិត​មាន​កងកម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ័​កំរិត​ស្រាល​នៃ​ស្នងការដ្ឋានន​គ​របាល​ខេត្ត និង​កងកម្លាំង​ការពារ​របស់​ពន្ធនាគា​រ​ខេត្តកណ្តាល​ដឹកនាំ​ដោយឧ​ត្ត​ម​អគារនុរក្ស​ថ្នាក់លេខ​២​លោក មាន ថា​វរិ​ន ប្រធាន​នាយកដ្ឋាន​សន្តិសុខ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​និង​លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា ស្នងការរង​ទទួល​ផែន​កណ្តាល​យុត្តិធម៏​នៃ​ស្នងការដ្ខា​ន​នគរបាល​ខេត្ត​កណ្តាល ៕