​មនុស្ស​៥ នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​និង​ម្នាក់​ទៀត​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​តែ​កាណូត​ជាប់​ខ្សែ​ហ្គារ​ម៉ាស៊ីន នៅក្នុង​ស្រុក​កំពង់លែង​

ខេត្ត​កំពង់ឆ្នាំង ៖ នៅវេលា​ម៉ោង​1:30​នាទី​ថ្ងៃ​ទី 20 ខែ​កុម្ភៈ​ឆ្នាំ 2021 នេះ​មនុស្ស ៥​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​និង​ម្នាក់​ទៀត​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្ក​ដោយសារ​តែ​កាណូត​ជាប់​ខ្សែ​ហ្គារ​ខណ​: ដែល​ធ្វើដំណើរ​តាម​ផ្លូវទឹក​ត្រឡប់មក​ពី​បុណ្យ​វិញ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​តាមផ្លូវ​ទឹក​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ក្បាល​កោះត្រែង​ព្រែក​កាត់​ឆ្លង​ទៅ​ខេត្ត​កំពង់ឆ្នាំង​ដែល​ស្ថិត​នៅក្នុង​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។​

​លោក​ប៉ាល់ ជឿន អធិការនគរបាល​ស្រុក​កំពង់​លែង​បានឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​វេ​លា​ម៉ោង 4 និង 30 នាទី​ថ្ងៃ​ទី 20 ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​កា​រណូត​ត្រឡប់មក​ពី​ធ្វើបុណ្យ​វិញ ខណ​:​មកដល់​ចំណុច​កើតហេតុ ខាងលើ បាន​ជាប់​ខ្សែ​ហ្គា​ម៉ាស៊ីន​ដោយសារ​តែ​ភាព​ស្លន់ស្លោ​បាន រេ​ចង្កូត​ទៅបុក​មាត់​ច្រាំងទន្លេ​បណ្តាល​អោយ​បា​ឡា​បាក់​ដាច់​មួយ​កំណាត់​ខាងមុខ ។​

​លោក​ប៉ាល់ ជឿន អធិការ​នគ​បាល​ស្រុក​កំពង់លែង​បានអោយដឹង​ទៀត​ថា អ្នកបើកបរ​កា​រណូត​ដែល​ជា​ម្ចាស់កា​រណូត​ខាងលើ​មានឈ្មោះ ភឿង សុភាព ភេទ ប្រុស​អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ ក្រង​ផ្តិល ឃុំ ប្រឡាយ​មាស បាន​បើក​បា​ឡា​ស្មាច់ ០១​គ្រឿង ដែល​មាន​ប្រវែង ៧,៧០​ម៉ែត្រ ក្នុងទិសដៅ ពី​ឃុំ ប្រឡាយ​មាស ទៅ កំពង់ឆ្នាំង ដោយ​មាន​អ្នករួមដំណើរ​ចំនួន ០៦​នាក់ ដែល​មាន​មានឈ្មោះ​ដូចខាងក្រោម ៖-
១- ឈ្មោះ សួស តូ ភេទ ប្រុស អាយុ ៣០​ឆ្នាំ ។ ២- ឈ្មោះ ឈិន សុ​វ៉ាន ភេទ ប្រុស អាយុ ២៨​ឆ្នាំ ។​
៣- ឈ្មោះ សួន ធី ភេទ ប្រុស អាយុ ៣២​ឆ្នាំ ។ ៤- ឈ្មោះ ផុន ម៉េង​ហុង ភេទ ប្រុស អាយុ ២៥​ឆ្នាំ ។ ៥- ឈ្មោះ ធួន សារិត (​ហៅ​កុយ​)​ភេទ ប្រុស អាយុ ៣០​ឆ្នាំ និង ៦- ឈ្មោះ ផុន ម៉េង​ហៀ​ង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជា​អ្នកបើកប​របា​ឡា​ស្មាច់​បាន​(​ស្លាប់ )​អ្នក​ទាំងអស់​គ្នា​រស់នៅ ភូមិ ក្រង​ផ្តិល ឃុំ ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។

​សមត្ថកិច្ច​នគរបាល ស្រុក​កំពង់លែង​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ដែល​រង​របួសធ្ងន់​និង​ស្រាល​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង​ផងដែរ​។​ដោយឡែក​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕