​បុរស​ម្នាក់​ធ្វើ​អត្តឃាត​ខ្លួនឯង ក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ខេត្ត​ស្ទឹងត្រែង ក្រោយ​មាន​ដី​ការ​តាម​ចាប់​ខ្លន​ពី​ខេត្ត​រតនៈគិរី​!!

ខេត្ត​ស្ទឹងត្រែង​÷​បុរស​ម្នាក់ បាន​ធ្វើ​អត្តឃាត​ចង​ក​សម្លាប់​ខ្លួនឯង នៅក្នុង​ផ្ទះសំណាក់​មួយ​កន្លែង យីហោ​ឡាក់​គី​ស្តារ នៅ​កណ្តាល​ក្រុង​ស្ទឹងត្រែង ដោយ​យក​ខ្សែ​មក​ចង ក​ទៅ​និង​ជំ​រឹង​ទ្វារ​បង្អួច​ក្នុង​បន្ទប់​ផ្ទះសំណាក់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល ក្នុង​ថ្ងៃ​ទី​២០​ខែ​កុម្ភះ​ឆ្នាំ​២០២១ នេះ ។​

​យោងតាម​ឯកសារ​សមត្ថកិច្ច​ពី​ខេត្ត​រតនៈគិរី បានបង្ហាញ​ឲ្យដឹងថាៈ​ជនរងគ្រោះ ដែល​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ខាងលើនេះ មានឈ្មោះ មៀង សឹម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ធ្វើ​ចំការ មាន​ស្រុកកំណើត​នៅ​ភូមិ លុង​ឃុង ឃុំ​លុង​ឃុង ស្រុក​បរ​កែវ ខេត្ត​រតនៈគិរី ។ ឳ​ពុក​ឈ្មោះ រី​វ មៀង និង​ម្តាយ​ឈ្មោះ សួង អាំ និង​មាន​ប្រពន្ធ​ឈ្មោះ កា មានកូន​ពីរ​នាក់​រស់នៅ​ក្នុង​បន្ទុក ។

​បើតាម​ឯកសារ​របស់​សមត្ថកិច្ច​ដដែល ក៏​បានឲ្យ​ដឹង​ដែរ​ថាៈ​ជនរងគ្រោះ បាន​រត់គេចខ្លួន​ពី​ខេត្តរតនៈគិរី​ខណៈដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ដោយ​មាន​ដី​ការបង្គាប់​ចេញ​ពី​លោក សួស​ឡា ចៅក្រម​ស៊ើបសួរ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនៈគិរី ។ ហើយ​ជនរងគ្រោះ ត្រូវបាន​តុលាកា​រ​ដាក់ឲ្យ​នៅល្រោម​ការត្រួតពិនិត្យ ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​លុង​ឃុង ឃុំ​លុង​ឃុង ស្រុក​បរ​កែវ ខេត្ត​រតនៈគិរី កាលពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភះ ឆ្នាំ​២០១៤ ។ បទល្មើស​ដែល​មានចែង តាម​បញ្ញត្តិ​មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ត្រូវ​ដាក់​ពន្ធនាគា ពី​១០ ទៅ​១៥​ឆ្នាំ ។​

​គួររំលឹកថា ជនសង្ស័យ ដែល​ជា​ជនរងគ្រោះ ក្រោយ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ នៅ​ខេត្ត​រតនៈគិរី ក៏​ត្រូវ​បាន​រត់គេចខ្លួន រហូតមកដល់​ពេលនេះ ទើប​សមត្ថកិច្ច​រកឃើញ ក្រោយពេល​ជនសង្ស័យ បាន​ធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន នៅក្នុង​ផ្ទះសំណាក់​ឡាក់​គី​ស្តារ ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ព្រីង​សង្កាត់​/​ក្រុង​ស្ទឹងត្រែង ជិត​រង្វង់​មូល​ថ្មី​កណ្តាល​ក្រុង​បាត់​ទៅ​ហើយ ។​

​សូមបញ្ជាក់ថាៈ​នៅ​ថ្ងៃកើតហេតុ​ដដែល នៅវេលា​ម៉ោង​៦​ល្ងាច ម្ចាស់​ផ្ទះសំណាក់​ឡាក់​គី​ស្តារ ក៏​បាន​និមន្ត​ព្រះសង្ឃ មក​ធ្វើ​កិច្ច​បញ្ជៀ​ស​គ្រោះ ដើម្បី​យក​សព​ចេញពី​ផ្ទះសំណាក់ ដើម្បី​ប្រគល់​ជូន គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ ៕