បែកធ្លាយ​លោក សរ ម៉ាប់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​សូទ្រនិគម អសមត្ថភាព​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ខេត្ត​សៀមរាប​

សៀមរាប​៖ បទល្មើស​ពេញ​ផ្ទៃ​ទឹក មាន​ទាំងរ​បាំងសាច់​អ៊ួន របាំង​សាច់​ក្រហម រុញ​ស៊ី​ប អូស​លាស និង​យ៉ាង​កាវ បទល្មើស​ទាំងនេះ បាន​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប គឺ​បណ្តាលមកពី លោក សរ ម៉ាប់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​សូទ្រនិគម និង​លោកនាយ​សង្កាត់រដ្ឋបាល​ជលផល​កំពង់​ឃ្លាំង អសមត្ថភាព​ក្នុង​ការបង្ក្រាប​បទល្មើស​ធនធាន​មឆ្ឆា​ជាតិ ដែល​ទាំង​បើកភ្លើង​ខៀវ​ឲ្យ​កើតមាន​បទល្មើស​ដូច​ហែ​កឋិន​។​

​ជាពិសេស​នៅ​ថ្ងៃទី​២១ ខែ​កុម្ភះ ឆ្នាំ ២០២១ អ្នកព័ត៌មាន​យើង​បាន ចុះ​ថត​ផ្តើត​យក​រូបភាព ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​កំពុង​នេសាទ​នៅ​ចំនុច ត្រចៀក​តា​មា ចំនុច​;​ឆេះ​កែវ ចំនុច​វេហា​និង​ចំនុច​កាប់​ចិន​ជាប់​ព្រំប្រទល់​ឃុំ​អន្លង់​សំណរ​ស្រុក​ជឺក្រែង​ខេត្ត​សៀមរា​ប និង​ឃុំ​ពាម​បាង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ចំនុច​ទាំង​នេះ សុទ្ធសឹងតែ​បទល្មើស​ដាក់រ​បាំង​ហំ​ព័ទ្ធ ដែល​មាន​ចម្ងាយ​ប្រវែង​រាន់​ពាន់​ម៉ែត្រ និង​ជា​បទល្មើស​ហាមផ្តាច់​ដាច់ខាត មិនឲ្យ​ប្រើប្រាស់​ឧបករ​ណ៍​ខុស​ច្បាប់​ទាំងនេះ តែ​បែរជា​លោក នាយ​សង្កាត់​អន្លង់​សំណរ សង្កាត់​កំពង់​ឃ្លាំង ឃុន​ឃិត​គ្នា​ជាមួយ​លោក សរ ម៉ាប់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​សូត្រ​និគម បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ចូល​ធ្វើ​អជីវ​កម្ម​ខុសច្បាប់​ទៅ​វិញ​។​

​ប្រភា​ពពី ប្រជា​នេសាទ​បានឲ្យដឹងថា ពួកគាត់​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ទាំងនេះ ក៏​ដោយសារ​តែ មាន​ការអនុញ្ញាតិ​និង ពី​លោក​សមត្ថកិច្ច​ជំនាញ ដូចជា​លោក នាយ​សង្កាត់ នាយផ្នែក ជា​ថ្នូរ​និង​បង់លុយ​យ៉ាងច្រើន​ប្រចាំខែ ប្រចាំ​រដូវ ដោយ​មិនបាច់​ចាប់
​ប្រជា​នេសាទ​បន្តទៀតថា កន្លង​មក​ប្រជាជន​វិលមុខ​និង បញ្ហា​ព្រំប្រទល់​មិន​ច្បាស់លាស់ ទើប​សំណូមពរ​មេឃុំ​អន្លង់​សំណរ​និង​មេឃុំ​ពាម​បា​ង កំណត់​ប្រទល់​រវាង​ឃុំ​ទាំង​ពីរ​អោយបាន ច្បាស់លាស់ ដោយសារ​កន្លងមក ត្រូវ​បង់លុយ​ឲ្យ​សង្កាត់​អន្លង់​សំណរ​ផង សង្កាត់​ពាម​បាង​ផង ដែល​ជា​ទង្វើ​គៀបសង្កត់​ប្រជា​នេសាទ ក្រីក្រ​ស្ទើរតែ​រក​អង្ករ​ច្រក​ឆ្នាំង​មិនបាន​។​

​តាម​សេចក្តីរាយការណ៍ បានបញ្ជាក់​ថា នៅក្នុង​ឃុំ​កំពង់​ឃ្លាំង បទល្មើស​នេសាទ​ខុសច្បាប់ បាន​កើតឡើង​ពី​ការ បើកដៃ​របស់លោក សរ ម៉ាប់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​សូត្រ​និគម ឃុបឃិត​គ្នា​ជាមួយ​សង្កាត់ ឲ្យមាន​បទល្មើស​ជា​ច្រើន​កន្លែង ដូចជា​នៅ លោក​សរ​ហៃ​មេភូមិ​ស្ទឹង​ជ្រៅ , ភូមិ​ពេជ្រ​ក្រី មាត់​ខ្លា ឃុំ​អន្លង់​សំណរ បទល្មើស ទាំងនេះ​កំពុង​តែ​បំផ្លាញ​មឆ្ឆា​ជាតិ យ៉ាងធ្ងន់ធ្ងរ ក្នុង​នោះ​ប្រជាពលរដ្ឋ បាន​សំណូមពរ ឲ្យ​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ រួម​ទាំង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប មេត្តា​ជួយ​មើល សកម្មភាព​ឃុបឃិត​ជា​ប្រព័ន្ឋ​បំផ្លាញ​ធនធានធម្មជាតិ និង​សកម្មភាព​ការងារ​របស់​លោក សរ ម៉ាប់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​សូទ្រនិគម​ន​ផង ។​