
ព្រៃកោងកាងជាច្រើនហិកតាកំពុងត្រូវបានកាប់បំផ្លាញ និងចាក់ដីលុបឆ្នេរសមុទ្រ នៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ
ក្រុមការងារបានចុះទៅដល់ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធនឹងការធ្វេសប្រហែសរបស់មន្ត្រីមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញការពារឧទ្យានជាតិបុទុមសាគរ។
ព័ត៌មាន បន្ទាន់មួយ ស្តីពីការកាប់បំផ្លាញព្រៃកោងកាងនិងចាក់ដីរំលោភយកជាកម្មសិទ្ធិ ក្នុងភូមិសាស្ត្រភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ស្តីពីការ ករណី ៖
1/ ការចាក់ដីលុបឆ្នេរសមុទ្រ ជាច្រើនហិកតា ក្នុងចំនុខពយតាយុន ដោយគ្មានច្បាប់អនុញ្ញត យកឈ្មោះអ្នកធំ មានអំណាច មកពាំង។
2/ បានកាប់ព្រៃកោងកាង ជាច្រើនហិកតា
3/ សង់រោង និងស្ពានឈើ នៅលើទីតាំងដែលបានសាងសង់ និងកាន់កាប់ដោយគ្មានឯកសាររដ្ឋបាល។
សូមជម្រាបជូនថា ៖ កាលពីថ្ងៃទី៥ដល់ថ្ងៃទី៧កុម្ភៈឆ្នាំ២០២១នេះ ក្រុមការងារបានចុះទៅដល់ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធនឹងការធ្វេសប្រហែសរបស់មន្ត្រីមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញការពារឧទ្យានជាតិបុទុមសាគរ។
ក្នុងដំណើរចុះស្រាវជ្រាវនេះ ក្រុមការងារ បានរកឃើញ ព្រៃកោងកាងជាច្រើនរាប់រយហិកតា និងដីចំណីឆ្នេរសមុទ្រ ត្រូវបាន ក្រុមអ្នកមានលុយ មានអំណាចកំពុងបន្តឃុបឃិតគ្នាទន្ទ្រានយកធ្វើកម្មសិទ្ធិនិងលក់ដូរបន្តគ្នា យ៉ាងអាថ៌កំបាំង។
របាយការណ៍បានបញ្ជាក់ថា ៖ ការចាក់ដីលប់ឆ្នេសមុទ្រជាច្រើនហិកតា នៅចំណុចពយតាឃុន ស្ថិតនៅក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ដោយម្ចាស់ដីប្រាប់ថា បានត្រឹមជូនដំណឹងផ្ទាល់មាត់ទៅអាជ្ញាធរមូលដ្ឋាន។ ពេលក្រុមការងារទៅដល់ទីតាំង ម្ចាស់ដីបានបញ្ជាគ្រឿងចក្របើកបរចេញអស់ពីទីតាំងតែម្តង។
ជាមួយគ្នានោះ ដីព្រៃកោងកាងរាប់រយហិកតា នៅក្បែរភូមិព្រែកខ្សាច់ជាប់នឹងមាត់ព្រែកខ្សាច់ ត្រូវបានបុគ្គលមានលុយមានអំណាចឃុបឃិតគ្នាយកគ្រឿងចក្រឈូសឆាយ កាយព្រំ យកធ្វើកម្មសិទ្ធិ ក្នុងនោះ មានឈ្មោះណាគ្រី និងឈ្មោះ ផាត់ ប៊ុនហ៊ួរជាមេការក្រុមហ៊ុនលោកឧកញ៉ា មានអំណចបំផុត នៅទឹកដីខេត្តកោះកុង ។
មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពពីពលរដ្ឋរស់នៅភូមិព្រែកខ្សាច់រាយការណ៍ថា នៅចំណុចខ្លងពែង(ដង ពែង) តំបន់អភិរក្សដ៏តឹងតែងរបស់មន្ត្រីឧទ្យានុរក្សបរិស្ថាន ដែលសូម្បីពលរដ្ឋក៏មិនឲ្យចូលទៅក្នុងតំបន់នោះ លើកលែងតែក្រុមមនុស្សមានលុយ មានអំណាចទើបអាចចូលទៅបាន ត្រូវបានគេកាត់លក់ជាចំណែកអស់រាប់រយហិកតាហើយដែរ ដោយមានបុគ្គលមានអំណាចឲ្យបក្ខពួកខ្លួនឈរឈ្មោះជាអ្នកលក់ និងមានអ្នកធានារត់ការបំពេញឯកសារច្បាប់ ស្នើសុំកាត់ឆ្វៀលក្រោមលេស ដីកាន់កាប់អាស្រ័យផលរបស់ពលរដ្ឋ។បច្ចុប្បន្ន អ្នកមានលុយ មានអំណាចចេញចូលហូរហែទិលក់ដីយ៉ាងគគ្រេង និងស្ងាត់កំបាំង។
សូមបញ្ជាក់ថាករណីនេះដែរព័ត៌មានយើងនិង ទំនាក់ទំនង ជាមួយថ្នាក់ក្រសួង និងថ្នាក់ខេត្តដើម្បីចាត់វិធានការចំពោះបុគ្គលដែលពាក់ព័ន្ធបំពានច្បាប់ និងអាងខ្នង អំពីករណីខាងលើនេះ ដើម្បីបញ្ឈប់រាល់ទង្វើបំពានច្បាប់ដីធ្លី ទ្រព្យសម្បត្តិរបស់រដ្ឋ ជាពិសេសការយកឈ្មោះ ថ្នាក់ដឹកនាំ ឬ អ្នកមានអំណាច មកកាងប្រយោជន៍ផ្ទាល់ខ្លួន។