
មន្ទីរពេទ្យខេត្តកែបទទួលអំណោយសម្ភារបរិក្ខាពេទ្យរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប
កែប ៖ ;ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បាននាំយក សម្ភារបរិក្ខាពេទ្យ ដែលជា អំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនមន្ទីរពេទ្យខេត្ត ដេីម្បីប្រើប្រាស់ផ្នែកវិជ្ជសាស្ត្រ សម្រាប់បម្រេីផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋ ។
ឱកាសនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែផ្តល់ការគិតគូរយកចិត្តទុកដាក់ និងជូននូវអំណោយជាបន្តបន្ទាប់ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំដល់ មន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាមន្ទីរពេទ្យខេត្ត ត្រូវចាត់ចែង ទុកដាក់ និងប្រើប្រាស់សម្ភារទាំងនេះ អោយបានល្អ ត្រឹមត្រូវ និងចំគោលដៅ ជាប្រយោជន៍ដល់សុខុមាលភាពសាធារណៈ។
ពេលចប់កម្មវិធីប្រគល់ទទួលសម្ភារនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញចូលពិនិត្យអគារសម្ពពថ្មី ដែលទើបដំណើរការ និងបានឧបត្ថម្ភថវិកាដល់ស្ត្រីដែលទើបសម្រាលកូន ព្រមទាំងបានអញ្ជើញពិនិត្យទីតាំងអគារ ត្រៀមបំរុង សម្រាប់ព្យាបាលអ្នកជំងឺកូវីត១៩ ផងដែរ៕