ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ដំណាក់​អំពិល​ឃុំ​ល្អាង​ស្រុក​ដងទង់ កំពុង​រង​ការ​ហុយ នូវ​ធូលី​ដី​របស់​ក្រុមហ៊ុន​កែវ​ពិសិដ្ឋ​

​កំពត​៖ ប្រជាពលរដ្ឋ អស់សង្ឃឹម ឯកឧត្តម អភិ​បា ល​ខេត្ត និង លោក ប្រធា ន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កំពត ដែល ព្រងើយ​ក ន្តើ​យ មិន​ខ្ចី​អើពើ និង ការ​រលាយ ហិនហោច ដោ យ​សារ គ្រឿងចក្រ​លោក កែវ ពិសិដ្ឋ កំពុងតែ​ជី​កកាយ​ភ្នំ​ពោត តា​អ៊ុយ ដោយ​ពុំ​មាន ការហាម ឃាត់​នោះឡើយ ជា​ហេតុ​ធ្វើឲ្យ មាន​ការសង្ស័យថា ប្រ ហែល​ជា​មានការ ត្រូវរ៉ូវ​គ្នា​ទេ​ដឹង បានជា​បណ្តែត បណ្តោយ ឲ្យមាន​ការ ជីក​បំផ្លាញ​ភ្នំ​របៀបនេះ​។​

​អនុប្រធាន មន្ទីរ​រ៉ែ​ថាមពល ខេត្ត​កំពត លោក មិន​នួន​រិទ្ធី បាន​ប្រាប់​ភ្នាក់ងារ អ្នកយក​ព័ត៌មាន​ឱ្យ​ទូ​រ ទស្សន៍ អប្សរា​ថា ភ្នំ​មួយ​កន្លែង ដែល​ស្ថិតនៅ​ត្រង់​ចំណុច​ចំការ ម៉ៃ​សាក់ ស្ថិតនៅ​ភូមិ ដំណាក់​អំពិល ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត គេ​មាន​អនុ​ញ្ញា ប័ណ្ណ​ត្រឹមត្រូវ បើ​គ្មាន​អាជ្ញាប័ណ្ណ​នោះទេ ខាង​ក្រុមហ៊ុន​នោះ ក៏​មិន​ហ៊ាន​ធ្វើ អាជីវកម្ម​ដែរ​។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ក្រុមហ៊ុន​ដឹក គ្រូ​ក្រហម របស់ លោក កែវ ពិសិដ្ឋ មិន​ដែល​បាន ស្រោច​ទឹក​នៅ​តាម​ដងផ្លូវ ជូន​ប្រជាពលរដ្ឋ​ម្ដង ណា​នោះ​ទេ ធ្វើឲ្យ​ប្រជាពលរដ្ឋ មួយចំនួន រង​នូវ​ការប៉ះពាល់ នៃ​ការ​ហុយធូលី​ដី ។​

​ពលរដ្ឋ​បាន​បន្តទៀតថា រថយន្ត​ដែល​ដឹក​ដី​ក្រួស​ក្រហម ចេញ​ពី​ភ្នំ​ពោត តា​អុយ​នោះ បើក​លឿន​គ្មាន​ត្រា​ប្រណី អាណិតអាសូរ ដល់​អ្នក​រស់នៅ​ជាប់ នឹង​ផ្លូវ​សោះ ប្រជាពលរដ្ឋ បាន​ប្រាប់​អ្នក​យក​ព័ត៌ មាន​វិទ្យុ និង ទូរទស្សន៍​អប្សរា​ថា ភ្នំ​ពោត តា​អុយ ស្ថិតក្នុង​ភូមិ ដំណាក់​អំពិល ឃុំ​ល្អាង ស្រុក ដងទង់​ខេត្ត កំពត កំពុង​ទទួល​រង នូវ​ការជីក​កាយ យក​អាចម៍ដី ដឹក​លក់​យ៉ាង​អនាធិបតេយ្យ​។​

​បើ​យោង​តាម​ប្រភព បានឲ្យដឹងថា អ្នក​ដែល​កំពុង​ជីក​កាយ​ដី​នៅ​ចំណុច​ខាងលើ​នោះ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​សម្រាប់ ក្រុមហ៊ុន អាជីវកម្ម ដែល​មាន​ការ អនុញ្ញាត​ត្រឹមត្រូវ ពី​រដ្ឋបាល​ខេត្ត​កំពត ។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ក្រុមហ៊ុន​អាជីវកម្ម​ខាងលើនេះ មិន​ធ្វើ​តាម​ការ ណែនាំ​របស់​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​នោះទេ ចង់​តែ​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត មិន​គិត​ដល់​អ្នកដទៃ ឲ្យតែ​ខ្លួន​បាន​ផល​ប្រយោជន៍​ចំណែក​អ្នកដទៃ មិន​ខ្វល់​អ្វី​ទាំងអស់​។​

​សារព័ត៌មាន​យើង បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ ថាមពល​ខេត្ត​កំពត ដើម្បី​សុំ​ការបំភ្លឺ ពាក់ព័ន្ធ នឹង ការកាយ​ដី​ភ្នំ​ខាងលើនេះ តើ​ទូរ​សព្ទ​គាត់​ខ​ល​ចូល​ហើយ ពុំ​មាន​អ្នក​លើក ថែម​ទាំង​ឡុក ដាក់​ប្រព័ន្ធ​ជាប់រវល់​ទៀត​។​

​ដោយឡែក ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត សារព័ត៌មាន​យើង​បាន ខ​ល​ទូរស័ព្ទ​ចូល​បី​បួន​ដង​ដើរ​តែ​មិន​មាន​អ្នក​លើក​។​