រយៈពេល 7​ថ្ងៃ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​បំបែកសំណុំរឿង​ឃាតកម្ម​ដុត​សម្លាប់​ស្ត្រី​រងគ្រោះ​

កំពង់ឆ្នាំង ៖ រយៈពេល 7 ថ្ងៃ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​បាន​ស្រាវជ្រាវ​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​រងគ្រោះ​នៅក្នុង​រោង​ចាំចំការ​មួយ​កន្លែង​កន្លងទៅ ។​

​នាយ​ការរិយាលយ័​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​លោក​អនុសេនីយ៍ត្រី ប៊ុត​ធឿន បានអោយដឹងថា មុន​ឈានដល់​ការឃាត់ខ្លួន​ជន​សង្សយ័​ខាងលើនេះ ដោយ​មាន​ការអនុញ្ញាត​ពី​មេបញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​លោក​ឧុត្តសេនីយ៍ត្រី សាក់​សា​រ៉ាង​និង​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​សាលាតំបូង​ខេត្ត​កំពង់ឆ្នាំង លោក អ៉ិត​សុធា ដឹកនាំ​ដោយ​មេបញ្ជាកា​រង​កងរាជអាវុធហត្ថ​ខេត្ត​លោក ហង្ស សុជាតិ សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​ឈាន​ដល់​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នាំយកមក​ធ្វើ​ការសាកសួ​នៅ​ទៅ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។​

​កិច្ច​ប្រតិ​ប​ត្ត​ការ​ស្រា​ជ្រាវ​រយៈពេល ៧ ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​២៧ មិថុនា ២០២០ ឈាន​ដល់​ការឃាត់ខ្លួន​ជន​សង្សយ័​ម្នាក់​ឈ្មោះ ញ៉េប សុខុន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​កន្ទ្រោល​ឃុំ​ពាម​ស្រុក​សាមគ្គី​មានជយ័​ខេត្ត​កំពង់ឆ្នាំង ។​

​នាយ​ការរិយាលយ័​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​លោក​អនុសេនីយ៍ត្រី ប៊ុត​ធឿន បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​ជនដៃដល់​ជា​មេភូមិ​ឈ្មោះ ញ៉េប​សុខុម​ត្រូវបាន​គេ​ពឹងពាក់​ធ្វើជា​មេបា​ក្នុង​ពិធីស៊ីស្លា ពេល​នោះ​ក៍មាន​ស្ត្រី​ជនរងគ្រោះ​ឈ្មោះ ជា​ថន នៅក្នុង​ពិធី​នោះ​ដែរ​រហូត​ដល់​ចប់​កម្មវិធី​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​មុន​នៅ​ចំណុច ស្រែ​ណី កន្លែងកើតហេតុ​ម៉ោង​ប្រមាណ​ជា​១២​និង​២២​នាទី​យប់​បាន​ទូរ​សព្ទ​ណាត់​ជួប​គ្នា​និង​បានរួម​រ័ក្ស​ជាមួយគ្នា ។​

​សមត្ថកិច្ច​ខាង​លើ​ដដែល​បាន​អោយដឹងទៀតថា​នៅក្នុង​ពេល​ដែល​រួម​រ័ក្ស​ជាមួយគ្នា​នោះ​ស្ត្រី​ជនរងគ្រោះ​ស្រាប់តែ​មាន​អាកា​រះ​ថប់ដង្ហើម​បាត់បង់​ស្មារតី​បាត់​មាត​បាត់​ក​ទៅជា​ខ្យល់គ​ពេលនោះ​ជនដៃដល់​បាន​បី​ស្ត្រី​រងគ្រោះ​ដាក់​លើ​ខ្ទម​ចាំចំការ​ហើយ​បាន​យក​បន្ទះក្តារ អង្កាម​ក្រាល​ពី​ក្រោម​និង​បាន​យក​គំនរ​អុស​ព្រមទាំង​ដាក់​ពី​លើ​ជនរងគ្រោះ​ហើយ​ដុត​តែម្ដង​សកម្មភាព​រួច​ជនដៃដល់​បាន​ជិះ​គេចខ្លួន​បាត់ ។​

​បច្ចុប្បន្ន​ជនដៃដល់​កំពុង​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ធ្វើការ​សាកសួ​រក​ឯកសា​រ​បញ្ជូនបន្ត​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ផងដែរ ។​

​សូមបញ្ជាក់​ផងដែរ​ថា​ករណី​ឃាតកម្ម​លើ​ស្ត្រី​រងគ្រោះ​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​២២​នាទី​យប់​ថ្ងៃទី​21 មិថុនា 2020 កន្លងទៅ​នៅ​ចំណុច​រោង​ចាំចំការ​មួយ​កន្លែង​ចំណុច​ស្រែ​ថ្មី​ក្នុង​ភូមិ​ក្រាំង​កន្ទ្រោល​ឃុំ​ពាម​ស្រុក​សាមគ្គី​មានជ័យ​ខេត្ត​កំពង់ឆ្នាំង ៕