​ឯកឧត្តម ប៊ូ ឡាំ និង​លោកជំទាវ អញ្ជើញ​ចូលរួម​បុណ្យ​បញ្ចុះ​គោល​សីមា​សាឡុំ ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​សិលា​គិរី​រុក្ខា​រាម​(​ហៅ​វត្ត​ភ្នំ​បេង​)

​រតនគិរី ៖ បុណ្យ​បញ្ចុះ​គោល​សីមា​សាឡុំ ពុទ្ធា​ភិ​សេក​និង​ឆ្លង​សមិទ្ធិផល​នានា​នៅ​វត្ត​សិលា​គិរី​រុក្ខា​រាម (​ហៅ​វត្ត​ភ្នំ​បេង​)​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ឯកឧត្តម​ប៊ូ​ឡាំ​សមាជិក​រដ្ឋសភា​និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី និង​លោកជំទាវ រួម​ជាមួយ​ព្រះសង្ឃ​អាចារ្យ គណកម្មការ​ចំណុះជើងវត្ត ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ព្រម​
​ទាំង​មន្ត្រី រាជការ​គ្រប់​ស្ថាប័ន​នៅក្នុង​ខេត្តរតនគិរី​ធ្វើឡើង​ដើម្បី​ជា​ប្រយោជន៍​ដល់​ពុទ្ធបរិស័ទ ក្នុង​ការបំពេញ​បុណ្យ​កុសល​ផ្សេងៗ ង​ព្រះពុទ្ធសាសនា​ត្រូវបាន​ប្រារព្ធ​ពិធី​សូត្រមន្ត នា​រសៀល​ថ្ងៃ សៅរ៍​៧​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤​ត្រូវ​និង​ថ្ងៃ ២៧​ខែ​មិថុនា​ឆ្នាំ ២០២០ នៅ​ទី​អារាម​ខាងលើ ស្ថិតនៅ​ភូមិ​២​សង្កាត់​កា​ចាញ​ក្រុង​បាន​លុង​ខេត្តរតនគិរី​។​

​ពិធីបុណ្យ​នេះ​ត្រូវបាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ប៊ូ ឡាំ សមាជិក​រដ្ឋសភា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី និង​លោកជំទាវ​។​

​កម្មវិធី​បុណ្យ​បាន ប្រព្រឹត្តទៅ​តាម​លំដាប់លំដោយ​ប្រពៃណី​ព្រះពុទ្ធសាសនា មាន​ធ្វើ​បទ​នមស្សការ ព្រះ​រតនត្រ័យ សមាទានសីល និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត​សូត្រ និង​ការសម្តែង​ព្រះធម៌ ទេសនា ។

​លុះ​ព្រឹក​ឡើង​ក៏​ធ្វើ​ពិធី​រៀប​រាប់បាត្រ​ដល់​ព្រះសង្ឃ និង​មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ព្រះ​ភិក្ចុ​ព្រះនា​មអៃ ចាន់​ដា​រ៉ា​ជា​ព្រះចៅអធិការ​វត្ត​សិលា​គិរី​រុក្ខា​រាម​ហៅ​វត្ត​ភ្នំ​បេង​នេះ ។ និង​មាន​ការដាំ​ដើម​ដូង​២០​ដើម​,​ដើម​ពោធិ៍​៤​ដើម​,​ដើម​រាំងភ្នំ​២​ដើម​ក្នុង​ទីធ្លា​បរិវេណ​វត្ត​ផងដែរ​។

​មាន​ប្រសា​ន៍​សំណេះសំណាល​ជាមួយ​ពុទ្ធបរិស័ទ​នាឱកាស​នេះ​ឯកឧត្តម​ប៊ូ ឡាំ ន​ណែនាំ​អប់រំ និង​ផ្សព្វផ្សាយ​នូវ​វិធានការ​បង្ការ ការពារប់​ស្កាត់នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ (COVID-19) ជាអាទិ៍ ការរស់នៅ​អនាម័យ​ខ្ជាប់ខ្ជួន លាងដៃ​នឹង​សាប៊ូ ឬ​អាកុល រក្សា​គំលាត​ឲ្យបាន​សមស្រប ពាក់​ម៉ាស់​ជៀសវាង ការប្រមូលផ្តុំ​គ្នា​មាន​មនុស្ស​ច្រើន ជាដើម​។ ឯកឧត្តម ក៏​បាន​សំដែង​សេចក្តីសោមនស្ស​រីករាយ​និង​ការ​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​អនុវត្ត​តាម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃនេះ ប្រទេស​យើង​មិនទាន់​មាន​ករណី​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍​នៅឡើយ​ទេ និង​សូម​ពុក​ម៉ែ​បងប្អូន​បន្ត​អនុវត្ត​ត​ទៀត ។

​សូមបញ្ជាក់​ថា ពិធីបុណ្យ​ខាងលើ​ទទួលបាន​បច្ច័យ ចំនួន ២៩.២៩២.០០០​រៀល ដើម្បី​បន្ត​កសាង​ទី​អារាម​អោយមាន​ការរីកចម្រើន ជា​បន្តបន្ទាប់​ទៀត ដើម្បី​ជាទី​គោរព​សក្ការៈបូជារ​បស់​ប្រជា​ពុទ្ធិ​បរិស័ទ​ទូទៅ ៕