​ចាប់ខ្លួន​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ពាក់ព័ន្ធ​ករណី​រំលោភ​ដី​យក​រដ្ឋ​

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ ទី ២៦ ខែមិថុនា ឆ្នាំ ២០២០​នេះ​សមត្ថកិច្ច ចាប់ខ្លួន​លោក សេង សុ​វណ្ណា រ៉ា អតីត​អនុរដ្ឋលេខាធិការ ក្រសួង​យុត្តិធម៌ ពាក់ព័ន្ធ​ករណី​រំលោភ​ដី​រដ្ឋ​រាប់សិប​ហិកតា នៅ​ខេត្ត​មណ្ឌលគិរី ។​

​បើ​តាម​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់អោយដឹង​ថា លោក សេង សុវណ្ណារ៉ា ត្រូវបាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឃាត់ខ្លួន នៅ​រសៀល​នេះ នៅពេល ចូល​ទៅ​បំភ្លឺ​ករណី​រំលោភ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ប្រមាណ ១ ពាន់ ហិកតា នៅ​ខេត្ត​មណ្ឌលគិរី​។​

​ពេលនេះ លោក សេង សុវណ្ណារ៉ា កំពុងស្ថិត​នៅ​ដំណាក់កាល​ស៊ើបសួរ​របស់​ស្ថាប័ន​អយ្យការ ដែល​រឿងរ៉ាវ លម្អិត​យ៉ាងណា​នោះ​នឹង​ផ្សាយ​ជូន​ជា​បន្ត​។​

​សូមជម្រាបថា កន្លងមក លោក សេង សុវណ្ណារ៉ា ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​មណ្ឌលគិរី បាន​កើតមាន​ឡើង​បន្ត​បន្ទាប់ ពាក់ព័ន្ធ​ការរំលោភ​យក​ដី​រដ្ឋ​ប្រមាណ ១ ពាន់​ហិកតា ស្ថិតនៅ​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ៕