លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​កោតសរសើរ​ដល់​អាជីវករ​ដែល​បាន​អនុវត្ត​តាម​ការណែនាំរ​បស់​អាជ្ញាធរ​ក្រុង​បាន​ល្អប្រសើរ​..

ក្រុងព្រះសីហនុ​: លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​កោតសរសើរ​ដល់​បងប្អូន​អាជីវករ​ដែល​លក់ដូរ​តាមរ​ទេះច​ល័ត បាន​អនុវត្ត​តាម​ការណែនាំរ​បស់​អាជ្ញាធរ​ក្រុង បាន​យ៉ាង​ល្អប្រសើរ បន្ទាប់​ពី​រដ្ឋបាល​ក្រុងព្រះសីហនុ បាន​ប្រជុំ​ផ្សព្វផ្សាយ​វិធានការ ៦​ចំណុច ឃើញថា​: ប្រជាពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម​លក់ដូរ​មានដូចជា​: គ្រឿងឧបភោគ​បរិភោគ ខោ​-​អាវ ម្ហូបអាហារ ត្រី​សាច់ បន្លែ តាម​មធ្យោបាយ រទេះរុញ រ៉ឺម៉ក និង​ឡាន​ច្នៃ បាន​អនុវត្ត​យ៉ាង​ល្អប្រសើរ ដោយ​មិន​ចត​មធ្យោបាយ​របស់ខ្លួន លក់ដូរ​លើ​ផ្ទៃ​ឆ្នេរ​ខ្សាច់​ទៀត​ទេ​។​

​ក្នុងនោះ លោក អី​ុ សុខ​ឡេង​ក៏​បាន​ផ្ដាំផ្ញើ​ទៅដល់ បងប្អូន​បាន​ចត​មធ្យោបាយ និង​ដាក់​កៅអី​បណ្តោះអាសន្ន​លក់ដូរ នៅ​ចិញ្ចើមផ្លូវ​តាម​បណ្តោយ​ផ្លូវ​ឆ្នេរ ផ្នែក​ខាងកើត មាន​របៀបរៀបរយ និង​បោសសម្អាត វេច​ខ្ចប់​សំរាម បាន​ត្រឹមត្រូវ​ផងដែរ​។​

​បន្ទាប់​ពី​លក់​ចប់ បងប្អូន​ត្រូវ​សំអាត​ឲ្យ​ស្អាត ប្រមូល​តុ កៅ និង​សម្ភារ​ទាំងអស់ ទៅផ្ទះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ទុក​នៅ​ចិញ្ចើមផ្លូវ​ទេ​៕

​សូម​បងប្អូន​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ទីក្រុង​ស្អាត​។​សូម​អរគុណ​!