​បើ​ករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ធ្លាក​ប្រឡាយ​អែប​ផ្លូវ​

កំពង់ឆ្នាំង ៖ មនុស្ស​ម្នាក់​រងរបួស​ស្រាល​នៅក្នុង​ហេតុ​កាណ៍​បើកបរ​រថយន្ត​ធ្លាក់​ប្រឡាយ​តាមផ្លូវ ។

​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​៥​នាទី​ថ្ងៃ​ទី​២៩​មិថុនា​២០២០​នៅលើ​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​នៅ​ចំណុច​រ៉ា​រថភ្លើង​ក្រាំង​ស្គារ​ស្ថិតក្នុង​ភូមិ​គ្រាំ​ស្គា​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង ។​

​អ្នក​ដែល​បានឃើញ​ហេតុ​ការ​បាន​អោយដឹងថា​រថ​យន្ត​ដែល​រងគ្រោះថ្នាក់​ខាងលើ​នេះ​ម៉ាក​លុច​ស៊ី​ស​៣០០​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2K0029​បើកបរ​ដោយ​នារី​វយ័ក្មេង​ម្នាក់​អាយុ​ប្រមាណ​ជា​២២​ឆ្នាំ​ទិសដៅ​ពី​កើត​ទៅ​លិច​មកដល់​កន្លែងកើតហេតុ​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បាន​ជ្រុល​ចង្កូត​ក្នុង​លឿន​ពេក​ធ្លាក់​ប្រឡាយ​ក្បែ​ផ្លូវ​ទៅមុខ​លែងរួច ។​

​ក្រោយពេល​កើតហេតុ​ត្រូវបាន​ម្ចាស់​ហៅ​រថយន្ត​ស្ទូច​ចេញពី​ប្រឡាយ​ដឹកយក​ទៅ​ធ្វើ​ការជួសជុល​នៅ​ភ្នំពេញ ។​

​សេចក្តី​រាយ​ការ​បាន​អោយដឹងថា​កន្ល​ង​ទៅ​ចំណុច​ខាងលើ​នេះ​មាន​រថយន្ត​ប្រមាណ​ជា​៣​ទៅ​៤​ហើយ​ដែល​ជួប​គ្រោះថ្នសក់​កន​រឡាបើ​រថយន្ត​ដូច​ករណី​ខាងលើ​នេះ​ផងដែរ ។​

​ក្នុង​ហេតុការណ៍​រង​យន្ត​ធ្លាក់​ផ្លូវ​ខាងលើនេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​អ្នក​ធ្វើ​ដំណើរ​នោះឡើយ ។