លោក​វរសេនីយ៍ឯក​ណុប សារ៉ាក់ បានបញ្ចប់​ការដឹកនាំ​កម្លាំង​រៀបចំ​ត្រួតពិនិត្យ លើ​ឯកសណ្ឋាន​ប្រជា​ការពារ និង​ផ្សព្វផ្សាយ​តួនាទី ភារកិច្ច និង​សិទ្ឋិ​របស់​កម្លាំង​ប្រជា​ការពារ​

លោក​វរសេនីយ៍ឯក​ណុប សារ៉ាក់ បានបញ្ចប់​ការដឹកនាំ​កម្លាំង​រៀបចំ​ត្រួតពិនិត្យ លើ​ឯកសណ្ឋាន​ប្រជា​ការពារ និង​ផ្សព្វផ្សាយ​តួនាទី ភារកិច្ច និង​សិទ្ឋិ​របស់​កម្លាំង​ប្រជា​ការពារ​តាម​សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ លេខ​០១៨ ស ណ ន ចុះ​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១១ ។​

​ក្រោម​អធិបតីភាព​លោក​ឧត្ដមសេនីយ៍ត្រី តូច សាកល ស្នងការរង ទទួល​ផែន​ការងារ​ធនធានមនុស្ស តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ឧត្ដមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មាន​ការចូលរួម​ពី​ការិយាល័យ បុគ្គលិក ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា លោក​អធិការរង លោកនាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល តំណាង​ក្រុមប្រឹក្សា​សង្កាត់ លោក​មេភូមិ ព្រមទាំង​កម្លាំង​ប្រជា​ការពារ​មកពី​៤​សង្កាត់ (​សាលា​កំរើក ជ្រាវ ចុង​ឃ្នៀស និង សៀមរាប​) សរុប ២១១​នាក់​(​ស្រី ១​នាក់​)​។

​ក្នុង​នោះ​ផង​ដែរ លោក​ឧត្ដមសេនីយ៍ត្រី តូច សាកល បាន សាកសួ រ​សុ ខ ទុក្ខ ប្រ ជាកា រ​ពា រ និង ណែនាំ អំពី ការ ប្រើ ប្រាស់​ឯ កស ណ្ឋា ន​ផ្លាកសញ្ញា ប្រ ជាកា រ​ពា រ កុំ ឱ្យមាន ការ ភ័ន្ត ច្រ ឡំ​នឹងឯ កស ណ្ឋា នន គរ បាល ជាតិ និង​សូម​អោយ​បងប្អូន​ចូលរួម​លើ​ការងារ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណ​: ក្នុង​មូលដ្ឋាន​អោយបាន​ល្អ​និង​អស់​លទ្ឋភាព​ដោយឆ​ន្ទៈ​។
​ធ្វើ​នៅក្នុង​បរិវេណ​វត្ត​អារញ្ញ​សាគរ ស្ថិតក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប​៕