ស្ត្រី​ម្នាក់​មាន​វិបត្តិ​ក្នុង​គ្រួសារ មក​លោត​សម្លាប់ខ្លួន នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដាច់ចិត្ត​មក​បញ្ចប់ជីវិត ដោយ​ធ្វើ​អត្តឃាត​ដើរ​មក​លោត ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ តែ​មិន​ស្លាប់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់ ត្រូវ​បាន​រង​ថយ​ន្ត​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧ ចំណុច​លើ​ស្ពាន​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។​

​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ លីន ដា ភេទ​ស្រី អាយុ​២០​ជាង​ឆ្នាំ មុរ​បរ​ធ្វើការ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ខាងក្រោយ​ក្លឹប​សុធី សង្កាត់ ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។​

​យោងតាម​ប្រភព​ពី​បុរស​ម្នាក់ ដែល​ឃើញ​ហេតុការណ៍ មុនពេល​កើតហេតុ គាត់​ឃើញ​ស្ត្រី​ដើរ​យំ​បណ្តើរ​ពី​លិច​ទៅ​កើត ខណ​:​មកដល់​ចំណុច​លើ​ស្ពាន​ខាងលើ ស្រាប់តែ​ឡើង​បង្កាន់ដៃស្ពាន ឃើញ​ដូច​ច្នោះ​គាត់ ក៏​រត់​ទៅ​ចាប់​ដៃ​បាន​ម្ខាង តែ​មិន​ជាប់​បណ្ដាលឲ្យ​គាត់​លោត​ទំលាក់ខ្លួន មក​ខាងក្រោម​តែ​សំណាងល្អ មិន​ស្លាប់​បណ្ដាលឲ្យ​របួសធ្ងន់ ។ ភ្លាមៗ​ត្រូវ​សមត្ថកិច្ច​ទាក់ទង ហៅ​រថយន្ត​សាម៉ុយ​ដឹកយក​ទៅ​សង្គ្រោះ​ជីវិត​៕