
វៀតណាម ៖ តុលាការសម្រេចឲ្យបុរសម្នាក់ជាប់គុក២ឆ្នាំ ព្រោះចម្លងកូវីដ១៩ទៅគេផ្សេង
នៅថ្ងៃទី៣០ មីនា ២០២១នេះ តុលាការវៀតណាមបានសម្រេចផ្តទ្ទាទោសបុគ្គលិកបម្រើការលើយន្តហោះម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល ០២ ឆ្នាំ ក្រោយរកឃើញថាមានទោសទណ្ឌ ពីបទល្មើសគោលការណ៍ធ្វើចត្តាឡីស័ក ហើយចម្លងជំងឺCOVID-19រាលដាលដល់អ្នកដទៃ ។
តុលាការថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ឈ្មោះថា Duong TanHau អាយុ២៩ឆ្នាំ បានល្មើសការតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយជួបជាមួយមនុស្សចំនួន ៤៦ នាក់ផ្សេងទៀត បន្ទាប់ពីខ្លួនធ្វើដំណើរមកពីប្រទេសជប៉ុន កាលពីខែវិច្ឆិកាឆ្នាំ២០២០ ។ Duong បានធ្វើតេស្តវិជ្ជមានCOVID-19នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។
គិតត្រឹមព្រឹកនេះវៀតណាមបានរកឃើញករណីឆ្លងសរុបនៃCOVID-19នៅទូទាំងប្រទេសខ្លួនត្រឹមក្រោម២៦០០នាក់ក្នុងនោះមានអ្នកស្លាប់៣៥នាក់៕