​មនុស្ស ៥ នាក់​ដែល​ជាប់​លើ​ទូក ២ គ្រឿង ដោយសារ​រលក​ខ្លាំង​វាយ​ផ្ទប់​ទូក​អោយ​ជាប់​គឿង​នឹង​ថ្ម នៅ​ជិត​កោះ​ថាស ចន្លោះ​ពី​ក្រុងព្រះសីហនុ​ទៅ​កោះរ៉ុង ត្រូវបាន​ជួ​សង្គ្រោះ​រួចផុត​ពី​គ្រោះថ្នាក់​ហើយ

ខេត្ត​ព្រះសីហនុ ៖ មនុស្ស ៥ នាក់​ដែល​ជាប់​លើ​ទូក ២ គ្រឿង ដោយសារ​រលក​ខ្លាំង​វាយ​ផ្ទប់​ទូក​អោយ​ជាប់​គឿង​នឹង​ថ្ម នៅ​ជិត​កោះ​ថាស ចន្លោះ​ពី​ក្រុងព្រះសីហនុ​ទៅ​កោះរ៉ុង​កាលពី​រសៀល​ថ្ងៃ​២៩​មិថុនា​២០២០ ត្រូវបាន​ជួ​សង្គ្រោះ​រួចផុត​ពី​គ្រោះថ្នាក់​ហើយ ដោយ​កម្លាំង​អូ​ប៊រ័​ល្បឿន​លឿន​របស់​លោក​ឧកញ៉ា​ទៀ វិចិត្រ ក្រោយ​ប្រើ​ពេល​សង្គ្រោះ​ជិត​២​ម៉ោង​។​

​លោក​ឧកញ៉ា​ទៀ វិចិត្រ​មានប្រសាសន៍ថា ដោយសារ​រលក​ខ្លាំងពេក ការជួយ​សង្គ្រោះ​ជួប​ការលំបាក​និង​ប្រើ​ពេល​យូរ ក្នុង​នោះ​ជនរងគ្រោះ​ទាំង​៥​នាក់ ត្រូវបាន​នាំ​មក​ដល់​កន្លែង​សុវត្ថិភាព​នៅ​ល្ងាច​ថ្ងៃ​ដដែល ក្នុងនោះ​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ឧបត្ថម្ភ​ថវិកា​ដល់​ទូក​នេសាទ​ទាំង ២ គ្រឿង ក្នុង​មួយ​ទូក​ចំនួន​មួយ​លាន​រៀល​បន្ថែម​ទៀត​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ទូក​ទាំង ២ គ្រឿង​នេះ (​អូស​គ្នា​)​ដោយសារ​មាន​មួយ​គ្រឿង​ខូច ចៃដន្យ​ពេល​មកដល់​ឃ្លង​សមុទ្រ​ក្បែរ​កោះ​ថាស​ចំ​ពេល​មាន​រលក​ខ្លាំង ទូក​ទាំង​២​គ្រឿង​ក៍​ត្រូវ​រលក​សមុទ្រ​វាយ​ពន្លិច​គឿង​ជាប់​នឹង​ថ្ម និង​ថា មនុស្ស​ដែល​ជាប់​លើ​ទូក​ទាំងអស់ ប្រសិនបើ​មិន​ជួយសង្គ្រោះ​ទាន់​ពេល​ទេ អាច​នឹង​មាន​គ្រោះថ្នាក់ ៕