ប្អូនស្រី​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​និយាយ​វាយប្រហារ​លើ​ប្រធានាធិបតី​កូរ៉េខាងត្បូង បន្ទាប់ពី​ធ្វើ​ការរិះគន់​ការបាញ់​សាកល្បង​មី​ស៊ី​ល​នាពេល​ថ្មីៗ​នេះ​

កូរ៉េខាងជើង ៖ ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន គឺ​លោកស្រី គីម យ៉ូ​ជុង បាន​រិះគន់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជេ​អ៊ីន ដែល​បាន​ហៅ​ការ​ធ្វើ​តេស្ត​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នា​ពេល​ថ្មីៗ​នេះ​ថា “​ជា​ការព្រួយបារម្ភ​” ហើយ​បាន​ស្នើ​អោយ​ទីក្រុង​សេ​អ៊ូ​ល ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​វ៉ាស៊ីនតោន មិន​គួរ​បង្កើត​ឧបសគ្គ​សម្រាប់​កិច្ចចរចា​ឡើយ​។​

​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលិ​ស្ទីគ​ចំនួន​ពីរ​គ្រាប់ ចូលទៅ​ក្នុង​ដែន​សមុទ្រ​ជប៉ុន កាលពី​សប្តាហ៍​មុន ដោយ​បាន​បញ្ជាក់​ពី​ដំណើរការ​រីកចម្រើន​ឥតឈប់ឈរ​នៅក្នុង​កម្មវិធី​សព្វា​អាវុធ​របស់​ខ្លួន​និង​បង្កើន​សម្ពាធ​ទៅលើ​សហរដ្ឋអាមេរិក ។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជេ​អ៊ីន បាន​និយាយ​ដោយ​ប្រយ័ត្នប្រយែង​ថា អំពើ​ដែល​ឈរ​ពាំង​ផ្លូវ នៃ​ការបន្ត​កិច្ចចរចា​រវាង​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​វ៉ាស៊ីនតោន មិនមែន​ជា​ការ​ប្រាថ្នា​ចង់​បាន​ឡើយ​។​

​គ្រាន់តែ​និយាយ​ប៉ុណ្ណឹង កូរ៉េ​ខាងជើង​បាន​តវ៉ា​ប្រឆាំង​ដោយ​ប្អូនស្រី​លោក គីម គឺ អ្នកនាង គីម យ៉ូ​ជុង ដែល​ជា​ទីប្រឹក្សា​ដ៏​សំខាន់​របស់​បងប្រុស​នា​ង បាន​ហៅ​វា​ថា មហា​គឃ្លើន និង​ចាត់​ទុក​លោក មូន ថា ជា​សត្វ​សេក​ចិញ្ចឹម​ដោយ​អាមេរិក ហើយ​ថា មានការ​ត្រិះរិះ​បែប​បងធំ​នៅ​សហរដ្ឋអាមេរិក​៕
​ប្រភព ៖ Reuters​ ​