រថយន្ត​ពីរ​គ្រឿង​បើកបរ​ក្នុង​លឿន​ខ្វះ​ការ​ប្រុងប្រយត្ន័ បាន​បណ្តាល​អោយ​បុក​គ្នា​ក្រឡាប់​ផ្ងារជើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ 5 ក្នុង​ក្រុង​កំពង់ឆ្នាំង​

​ខេត្ត​កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ទី 31 ខែ​មេសា ឆ្នាំ 2021 វេលា​ម៉ោង​8.10​នា​ទីនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​បុក​និង​រថយន្ត​ដោយ​អ្នកបើកបរ​ខ្វះ​ការ​ប្រុងប្រយត្ន័​បណ្តាល​ក្រឡាប់​ផ្ងាជើង​នៅលើ​កំណាត់​
​ផ្លូវជាតិ​លេខ 5​និង​គៀប​ជាប់​អ្នកបើកបរ​នៅ​ក្នុង​ការ​ប៊ុន​រថយន្ត ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​
៨៦​និង​៨៧​ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​រោង​ម៉ា​សុីន​ទឹកកក​ស្ថិតក្នុង​ភូមិ​ត្រពាំងចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង​ក្រុង​និង​ខេត្ត​កំពង់ឆ្នាំង ។​

​បើ​យោង​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​ដែល​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​នោះ​បានឲ្យដឹង​ថា​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក់​លេខ​ព្រះ​ស៊ី​ហ​នុ 3A72.77​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​ពណ៍​ទឹកក្រូច​ពាក់​ស្លាក​លេខ​ភ្នំពេញ 3F 48.51 អ្នកបើកបរ​ឈ្មោះ​នួន សុខឿន ឲ្យ​ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ប្រស្និប ឃុំ​ប្រស្និប ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​មុខរបរ​បើកបរ​រថយន្ត​អោយ​ក្រុមហ៊ុន​វ​រះ​ប៊ុន​ថាំ​ត្រូវបាន​គាប់​ជាប់​ក្នុងការ​ប៊ុន​រថយន្ត​បើកបរ​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ។​

​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​និយាយ​ឲ្យដឹង​នៅ​កន្លែង​កើតហេតុ​ថា​នៅ​មុនពេល​កើតហេតុ​ពួកគាត់​បាន​ឃើញ​រថយន្ត 2 គ្រឿង​បើក​បន្តកន្ទុយ​គ្នា​ពី​ជើង​ទៅ​ត្បូង​លុញ​ដល់​ចំណុច​ចុះទួល​រថយន្ត​កូរ៉េ​ធន់​ធំ​មាន​ដងសន្ទូច​បាន​បត់​ឆ្វេង​ស្រាប់តែ​ត្រូវ​បាន​រថយន្ត​កូរ៉េ​ធុន​តូច​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​បាន​បុក​ចំ​ពាក់កណ្ដាល​ខ្លួន​បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង​នឹង​រងគ្រោះថ្នាក់​អ្នកបើកបរ​រថយន្ត​ធុន​តូច​ត្រូវបាន​កៀប​ជាប់​នៅ​ក្នុងកា​ប៊ុន​រថយន្ត​តែ​ភាគី​ខាង​រថយន្ត​ធន់​ធំ​មិន​មាន​គ្រោះថ្នាក់​នោះឡើយ ។​

​ក្រោយពេល​កើតហេតុ​ប្រជាពលរដ្ឋ​ក៏ដូចជា​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ក្រុង​ខេត្ត​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ជួយ​ធ្វើ​អន្តរាគមន៍​យក​រថយន្ត​ទាយ​រថយន្ត​ដែល​មនុស្ស​គៀប​ជាប់​អ្នកបើក​
​បរ​ក្នុងកា​ប៊ុន ដោយ​សំណាងល្អ​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្វី​ឡើយ ។​

​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​
​លើ​នេះ​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​និយាយ​ឲ្យដឹង​ទៀត​ថា​ការបើកបរ​របស់​រថ​យន្ត​ទាំង​ពីរ​គ្រឿង​នេះ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បណ្ដាលឱ្យ​កើតមាន​គ្រោះថ្នាក់​បែប​នេះ​តែ​អ្វី​ដែល​ជា​សំណាងល្អ​នោះ​គឺ​មិន​មាន​គ្រោះថ្នាក់​ដល់​ដល់​អាយុជីវិត​អ្នកបើកបរ​ទាំងពីរ​នោះឡើយ ។​

​បច្ចុប្បន្ន រថយន្ត​បង្ក​ទាំង 2 គ្រឿង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​យកទៅ​រក្សាទុក​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​នៅពេល​ក្រោយ​៕