
ជំនួបស្វែងយល់ ពីបញ្ហា និង សំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ដែលពូកគាត់ចូលវាយថ្មភ្នំនៅលើអាជ្ញាបណ្ណភ្នំរបស់ក្រុមហ៊ុន
បន្ទាយមាស ៖ ថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ លោក មួង នឿន អភិបាលនៃគណៈអភិបាលស្រុក រូមដំណើរដោយលោកនាយករដ្ឋបាលស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក អាជ្ញាធរឃុំ ភូមិ ប៉ុស្ដិនគរបាលរដ្ឋបាលឃុំនិងតំណាងក្រុមហ៊ុនកំពតស៊ីមេន បានអញ្ជើញចុះជូបនិងស្វែងយល់ពីបញ្ហា សំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅភូមិច្រកឃ្លៃឃុំទូកមាសខាងលិច ដែលពូកគាត់បានប្រកបរបរវាយថ្មភ្នំនៅលើអាជ្ញាបណ្ណភ្នំរបស់ក្រុមហ៊ុន
ក្នុងនោះបងប្អូនប្រជាពលរដ្ឋបានសំណូមពរ ៈ
១-សុំវាយថ្មនៅជើងភ្នំខាងក្រោម (សុំមិនបំផ្ទុះជារំសេវ វាយដោយកម្លាំងពលកម្ម)
២-សុំផ្លូវដឹកថ្មតាមដីក្រុមហ៊ុន
តំណាងក្រុមហ៊ុនលើកឡើងថា ៖
– គាត់មិនហ៊ានអនុញ្ញាតអោយវាយឬបំផ្ទុះនៅលើអាជ្ញាបណ្ណក្រុមហ៊ុន
– បងប្អូនអាចវាយតែក្រៅតំបន់អាជ្ញាបណ្ណបាន
– បងប្អូនបើកគូយន្តឬដឹករទេះគោបាន
ជាចុងក្រោយ លោកអភិបាលស្រុកបានទទួលមតិយោបល់របស់បងប្អូននិងតំណាងក្រុមហ៊ុន សុំអោយភាគីខាងបងប្អូនផ្អាកវាយថ្មជាបណ្ដោះអាសន្នមួយរយៈសិនរងចាំការសម្របសម្រួលជាមួយក្រុមហ៊ុននិងសុំយោបល់ថ្នាក់ខេត្ត។
បន្ទាប់ពីបានជូបបងប្អូនប្រជាពលរដ្ឋចប់លោកអភិបាលស្រុក បានអញ្ជើញចុះពិនិត្យមើលបងប្អូនប្រជាពលរដ្ឋបានធ្វើរបងបិទផ្លូវទឹក នៅភូមិច្រកឃ្លៃឃុំទូកមាសខាងលិចស្រុកបន្ទាយមាស ៕