ឧកញ៉ា ទ្រី ភាព និង​លោកជំទាវ​ឧកញ៉ា គៀន ស្រី​នាង ផ្តល់​អំណោយ​ជូន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការការពារ​ជំងឺ​កូវី​ត ១៩

(​កំពត​) ៖ រសៀលថ្ងៃទី ១ ខែ មេសា ឆ្នាំ២០២១ លោក ដេត សីលា តំណាងដ៏ខ្ពង់ខ្ពស់ លោក​ឧកញ៉ា​បណ្ឌិត ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប និង​លោកជំទាវ​ឧកញ៉ា គៀន ស្រី​នាង បាន​ផ្តល់​នូវ​ស្បៀអាហារ ម៉ាស់ និង​អាល់កុល​មួយចំនួន ជូន​មន្ទីរ​រ៉ែ និង ថាមពល ក្នុង​ការការពារ​ជំងឺ​កូវី​ត ១៩ ។​

​អំណោយ​ទាំងនោះ រួមមាន ៖ ម៉ាស់ ៣ កេស​ធំ (៧៥០០​ម៉ាស់​), អាល់​កុល ៣ កាន (៩០​លីត្រ​) , អង្ករ​ផ្កាម្លិះ ៥០០ គីឡូក្រាម​, មី​ជាតិ ៥០ កេស​តូច (១២០០​កញ្ចប់​) , ត្រីខ ៣ កេស​ធំ (៣០០ កំប៉ុង​) ណិង​ថវិកា ចំនួន ៥,០០០,០០០ រៀល ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ក្រុម​ការងារ​បាន​ពាំនាំ​នូវ​មតិ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី ឧកញ៉ា​បណ្ឌិត ទ្រី ភាព និង​លោកជំទាវ ឧកញ៉ា គៀន ស្រី​នាង ដល់​មន្ត្រី​រាជកា​រទាំង​អស់ ដែល​បាន​កំពុង​បម្រើ​ការងារ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​កាលៈទេសៈ ដែល​ជួប​នូវ​ការលំបាក​ដោយសារ​ជំងឺ​កូវី​ត​១៩ ។​

​ក្រុម​ការងារ​ក៏​បាន​សំណូមពរ​ដល់​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បន្ត​ជម្រុញ​ការផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្តីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ជំងឺ​កូវី​ដ​-១៩ តាម​អនុសាសន៍​របស់ សម្តេច​តេជោ ហ៊ុន សែន អនុវត្ត​វិធានការ «៣ ការពារ​» និង «៣ កុំ​» ព្រម​ជាមួយ​និង​វិធានការ​សុខាភិបាល ចាំបាច់​ផ្សេង​ទៀត សំដៅ​បង្ការ និង​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ កូវី​ត ១៩ អោយបាន​ខ្ជាប់ខ្ជួន និង​គ្រប់ៗ​គ្នា ៕