CMAC សហការ​ជាមួយ​ក្រុមការងារ​ផែនការ​សកម្មភាព​កម្ចាត់​មីន​ខេត្ត ដឹកនាំ​ដោយ លោក វ៉ៅ សុខា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សកម្ម​ភាព​កម្ចាត់​មីន​ខេត្ត (MAPU) បាន​ចុះ​ប្រមូល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​មូលដ្ឋាន​ខេត្ត​កែប

ខេត្ត​កែប ៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២១ អង្គភាព​ប្រតិបត្តិ​ករ​ដោះមីន CMAC ដោយ​មាន​ការសម្របសម្រួល និង​សហការ​ជាមួយ​ក្រុមការងារ​ផែនការ​សកម្មភាព​កម្ចាត់​មីន​ខេត្ត ដឹកនាំ​ដោយ លោក វ៉ៅ សុខា អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សកម្ម​ភាព​កម្ចាត់​មីន​ខេត្ត (MAPU) បាន​ចុះ​ប្រមូល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​មូលដ្ឋាន​ខេត្ត​កែប ចំនួន ០២ គ្រាប់ តាម​ទី​តាំងពីរ​ផ្សេងគ្នា ។​

​ក្នុងនោះ នៅ​មូលដ្ឋាន​ភូមិ​ដំណាក់​ចំ​បក់ សង្កាត់​អូ​ក្រ​សារ ក្រុងកែប ប្រមូល​បាន​គ្រាប់ផ្លោង ១០៥ ចំនួន​០១​គ្រាប់ និង​ទីតាំង​ភូមិ​កែប​សង្កាត់​កែប​ក្រុង​កែប​ប្រមូល​បាន​គ្រាប់​ត្បាល់ ៦០ ចំនួន ០១ គ្រាប់ ។

​ក្នុង​ឱកាស​នេះ​ផងដែរ លោក​អភិបាលរង និង​ជា​ប្រធាន​គណៈកម្មាធិការ​សកម្ម​ភាព​កម្ចាត់​មីន​ខេត្ត​(PMAC) សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ បើប្រទះ​ឃើញ​គ្រាប់មីន ឬ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ សូម​រាយ​ការ​មក​អជ្ញាធរ​នៅ​ជិត​បំផុត និង​ហាម​ប៉ះពាល់ ឬ​ចល័ត​គ្រាប់​ដោយ​ខ្លួនឯង ព្រោះ អាច​បង្ក​អោយ​មាន​ករណី​ផ្ទុះ បណ្តាល​អោយ​ពិការ ឬ​បាត់បង់​ជីវិត​ផងដែរ ៕