​ក្នុង​គោលបំណង​ទប់ស្កាត់​ការរីក​រាលដាលនៃ​ការឆ្លង​ចូល​សហគមន៍​កាន់តែខ្លាំង រដ្ឋបាល​ខេត្ត​កែប បានរ​រៀបចំ​យុទ្ធនាការ​បាញ់សម្លាប់​មេរោគ​ក្នុង​បរិវេណ​ផ្សារ​កែប​

ខេត្ត​កែប ៖ រសៀល​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប រួមជាមួយ លោក ភូ លិ អភិបាលរង​ខេត្ត បាន​ចុះ​ពិនិត្យ​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​បរិវេណ​ផ្សារ​កែប ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ដែល​អនុវត្ត​ដោយ​ក្រុម​ការងារ​ជំនាញ របស់​មន្ទីរ​សុខភិបាល នៃ​រដ្ឋបាល​ខេត្ត​កែប​។

​ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា មកដល់ពេលនេះ ទាក់ទង​នឹង​ព្រឹត្តិការណ៍​២០ កុម្ភៈ នេះ ខេត្ត បាន​រកឃោះញ​ករណី​វិជ្ជ​មានកូ​វីដ​១៩ ទៅលេី​ប្រជាពលរដ្ឋ​ចំណូល​ស្រុក មកពី​ខេត្ត​ផ្សេង ចំនួន​០២​នាក់ មក​បំពេញ​ការងារ​នៅ​ខេត្ត​កែប​។ ចំពោះ​បុគ្គល ០២​នាក់ នេះ កំពុង​ព្យាបាល ដោយ​គ្រូពេទ្យ​ជំនាញ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។

​ឯកឧត្តម​បាន​បន្ថែមទៀតថា ចំពោះ​បុគ្គល​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ត្រូវបាន​ក្រុម​ការងារ​ឆ្លេី​យ តប​បន្ទាន់ របស់​រដ្ឋបាល​ខេត្ត នាំយក​ទៅ​ធ្វេី​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចត្តា​ឡី​ស័ក​ខេត្ត និង​យក​សំណាក​វត្ថុ​វិភាគលេីក​ទី​១ និង​ទទួលបាន​លទ្ធផល​អវិជ្ជមាន និង​កំពុង​រងចាំ​លទ្ធផល​លេីក​ទី​២ ។ ដោយឡែក​ទីតាំង​មួយចំនួន​ដែល​បាន​ប៉ះពាល់ ត្រូវបាន​គ្រប់គ្រង​បាន ដោយ​ក្រុមការងារ​ឆ្លេី​យត​ប​បន្ទាន់ ជាពិសេស​គឺ​ផ្សារ​កែប​នេះ ។

​ក្នុង​ឱកាស​នេះ​ផងដែរ ឯកឧត្តម សោម ពិសិដ្ឋ សូម​អំពាវនាវ សូម​បងប្អូន​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យបាន​ម៉ឺងម៉ាត់ ពិសេស​វិធានការ ៣​ការពារ និង ៣​កុំ របស់​សម្តេច​តេជោ កុំបី​ខាន​៕