លោក​វរសេនីយ៍ឯក ប៉ែន សាយ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​អង្គរមាស ចុះបង្ក្រាប​ទីតាំង ដែល​មាន​លេង​ល្បែងស៊ីសង​និង​ជួបជុំ​គ្នា​សប្បាយ​អឹងកង​

​នៅ​ថ្ងៃ​ទី 1 ខែ​មេសា​ឆ្នាំ 2021 នេះ លោក​វរសេនីយ៍ឯក ប៉ែន សាយ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​អង្គរមាស ចុះបង្ក្រាប​ទីតាំង ដែល​មាន​លេង​ល្បែងស៊ីសង​និង​ជួបជុំ​គ្នា​សប្បាយ​អឹងកង ដែល​ប្រជាពលរដ្ឋ​ណា​មិន​មាន​ការ​ស្ដាប់​ការណែនាំ​របស់​ថ្នាក់ដឹកនាំ ដែល​មិន​ជួយ​ទប់ស្កាត់​និង​សហការ​ជាមួយ​អាជ្ញាធរ​ទប់ស្កាត់​អំពី​ការ​រាលដាល​នៃ​ជំងឺ​កូវី​ដ​19 បាន​ចំនួន 6 ផ្ទះ ហើយ​អាជ្ញាធរ​ក៏​បាន​ដាក់​វិធានការ​ធ្វើ​កិច្ចសន្យា​ទប់ស្កាត់​មិន​ឲ្យ​ពួកគាត់​មាន​ការជួបជុំ​បន្ត ប្រសិនបើ​មានការ​ជួបជុំ​នោះ​អាជ្ញាធ​រ​ភូមិ​ឃុំ​អង់រ​មាស​នឹង​ចាត់វិធានការ​ទៅ​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ខាងលើ ។​

​ក្រោយពី​ធ្វើ​កិច្ចសន្យា​រួច អនុសេនីយ៍ឯក ប៉ែន​សាយ ជា​មេ​ប៉ុស្តិ៍​ឃុំ​អង់​រមាស សូម​សំណូមពរ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​អងរ​មាស​ទាំងមូល មេត្តា​ជួយ​សហការ​និង​ស្ដាប់​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ភូមិ​ឃុំ​សង្កាត់ ដើម្បី​ជួយ​ទប់ស្កាត់​នៃ​ការ​រាលដាល​ជំងឺ​កូវី​ដ​19 កុំឱ្យ​មាន​ការឆ្លង​ចូល​ក្នុង​សហគមន៍​ភូមិ​ឃុំ​របស់​យើង ហើយ​ប្រសិនបើ​មាន​បងប្អូន​ឬមួយ​ក៏​កូនចៅ​មកពី​ខេត្ត​នានា​ឆ្ងាយ សុំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​ឃុំ​អង្គ​រំ​មាស​សូមមេត្តា​រាយការណ៍​ជូន​សមត្ថកិច្ច​ឬ​មួយ ក៏​អាជ្ញាធរ​ដែល​នៅ​ជិត​ខ្លួន​យើង​ជាបន្ទាន់​៕