ករណី​លេង​ល្បែងស៊ីសង (​អាប៉ោង​) នៅ​មូលដ្ឋាន​ក្រុងកែប​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប បង្ក្រាប​

កែប​៖ ដោយ​អនុវត្ត តាម​ការដឹកនាំ ចង្អុល បង្ហាញ​ពី លោក ឧត្តមសេនីយ៍ទោ ស​ម្ប ត្តិ សុធា​រដ្ឋ ស្នងការ នគរបាល​ខេត្ត​កែប កាលពី​ល្ងាច ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ ២០ ២១ កម្លាំង​នគរបាល នៃ អធិការដ្ឋាន នគរបាល​ក្រុង​កែប បាន​សហការ​ជាមួយ កម្លាំង​អន្តរា គ​មន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​សូ​បញ្ញា ស្នងការរង នគរបាល ខេត្ត​កែប បា ន​ចុះបង្ក្រាប ករណី​លេងល្បែង ស៊ីសង (​អាប៉ោង​) មួយកន្លែង នៅ​ភូមិ​ដំណាក់ ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ក្រោយ​កម្លាំង សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទីតាំង​ខាងលើ អ្នកលេង​ល្បែង បាន​រត់គេចខ្លួន​អស់ ហើយ​អ្នកខ្លះ ក៏​រត់​ចូល​ផ្ទះ​គេ និង​ពួន​សម្ងំ​នៅក្នុង​បន្ទប់ទឹក ត្រូវបាន​ម្ចាស់ផ្ទះ រា យ​ការណ៍ ប្រាប់​សមត្ថកិច្ច អោយ​ឃាត់ ខ្លួន​បាន​ចំនួន 2 នាក់ យក​ទៅ​អប់រំ​ចំ​ណែ ក វត្ថុតាង​មួយ ចំនួន​រួមមាន​៖ ម៉ូតូ​ចំនួន ០១ គ្រឿង ឧបករណ៍ លេង​សំរាប់​លេង​អាប៉ោង​មួយកំ​ម្លេ​រ និង ស្បែកជើង​អ្នក លេង​ល្បែង​មួយ​ចំនួន​ផងដែរ​។​

​វត្ថុតាង​ខាងលើ សម​សមត្ថកិច្ច នាំយក​ទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន នគរបាល​ក្រុង​កែប ដើម្បី​ឱ្យ​ម្ចាស់​ចូលខ្លួន ទៅធ្វើ ការអប់រំ ណែនាំ និង ធ្វើ​កិច្ចសន្យា បញ្ឈប់​ការប្រមូលផ្តុំ​គ្នា លេង​ល្បែងស៊ីសង​តទៅ ទៀត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា សមត្ថកិច្ច កំពុង​តែ​បំពេញ​តួនាទី ក្នុង​ការចុះ​បង្ក្រាប​ល្បែង ស៊ីសង មួយកន្លែង នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ត្រូវបាន​ក្រុម​គ្រួ សារ អ្នកញៀន​ល្បែង មួយចំនួន និយាយ​រិះគន់ ទៅលើ​សមត្ថកិច្ច ដែល​កំពុង​តែបំ ពេញ​តួនាទី​របស់​ខ្លួន ហើយ​ចោទ​ទៅ លើ​សមត្ថកិច្ច​ថា ការចុះ​បង្ក្រាប​ល្បែង​ខាងលើនេះ ដូច​ជា​ចោរប្លន់ ។​
​អត្ថបទ​និង​រូបភាព​របស់ លោក អ៊ួ​ង វឹង​