លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​និង​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម មូលនិធិ​សម្តេច​តេ ជោ​នាំយក​អំណោយ​ឧបត្ថម្ភ​សាលាខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ ៖ លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន និង​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មូលនិធិ​សម្តេច​តេជោ ដើម្បី អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា និង​លោកជំទាវ​នា​ព្រឹក ថ្ងៃទី ០២ ខែ មេសា ឆ្នាំ​២០២១​នេះ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ​និង​សម្ភារ​:​មួយចំនួន ឧបត្ថម្ភ​ដល់​សាលាខេត្ត​ព្រះសីហនុ​។​

​គ្រឿងឧបភោគ​បរិភោគ​និង​សម្ភារ​:​ដែល​ឧបត្ថម្ភ​ដល់​សាលាខេត្ត រូ​ម​មាន ៖​អង្ករ ៣.០០០ គីឡូក្រាម ម៉ាស ២៥.០០០ ទឹកបរិសុទ្ធ ២០០​កេស អាល់​កុល ៣០០​លីត្រ ទឹកត្រី ៣០០ យួរ ទឹកស៊ីអ៊ីវ ៣០០​យួរ និង​មី ១០០​កេស​។​២.​ក្រុមហ៊ុនស្រា​បៀរ​ហ្គេន​ស៍​បិ​គ​(GANZBERGBEER) ឧបត្ថម្ភ ម៉ាស៊ីន​បាញ់​ថ្នាំង​សម្លាប់​មេរោគ​ចំនួន ១៥ គ្រឿង និង​ភេសជ្ជៈ​ចំនួន ២០​កេស ។​៣.​ដេប៉ូ ហុងដា ក្រុងព្រះសីហនុ​ឧបត្ថម្ភ ម៉ាស ៥០ ប្រអប់ អាល់​កុល ៣០​លីត្រ ទឹក​ពិសា​បរិសុទ្ធ ២០​កេស និង​ថវិកា​ចំនួន ២.០០០.០០០ រៀល​។​

​លោកស្រី ហៀក ហ៊ី​មុល្លី អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​: អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​ថ្លែង​អំណរគុណ ចំពោះ​លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន និង​ក្រុមប្រឹក្សា ភិបាល​នៃ​សមាគម​មូលនិធិស​ម្តេច​តេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា និង​លោក ជំទាវ .​ក្រុមហ៊ុនស្រា​បៀរ​ហ្គេន​ស៍​បឺ​គ​(GANZBERGBEER)​និង​ដេប៉ូ​ហុងដា​ក្រុងព្រះសីហនុ​ដែល​បាន​នាំយក​អំណោយ​មនុស្សធម៌​ឧបត្ថម្ភ​ជូន​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ដែល​កំពុង​ត្រូវការ​ចាំបាច់​ហើយ​សកម្មភាព​នេះ​ជា​ការចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សម្រាប់​ប្រើប្រាស់​ក្នុង​វិធានការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នៅ​ខេត្ត​ព្រះសីហនុ ឱ្យ​ទទួលបាន​ជោគជ័យ​។

​លោកស្រី​អភិបាលរង​ខេត្ត សង្ឃឹម និង​ជឿជាក់​ថា បងប្អូន​សប្បុរសជន ក្រុមហ៊ុន​ក្នុង​ខេត្ត​ព្រះសីហនុ បន្ត​ជួយ ឧបត្ថម្ភ​គាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​ការចូលរួម​បង្កា ទប់ស្កាត់ ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ ឆ្លងកូវី​ដ​-១៩ ក្នុង​ខេត្ត​ព្រះសីហនុ​បន្តទៀត​៕