
លោក ឆាយ សន ប្រធានក្រុមប្រឹក្សាស្រុក និងលោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស ដឹកនាំមន្ត្រីចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាការពារ នៅមណ្ឌលសុខភាពទូកមាស ឃុំទូកមាសខាងលិច
រសៀលថ្ងៃព្រហស្បតិ៍៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ លោក ឆាយ សន ប្រធានក្រុមប្រឹក្សាស្រុក និងលោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស អមដំណើរដោយលោកនាយករដ្ឋបាលស្រុក មេកម្លាំងទាំងបី ប្រធានការិ.ចំណុះសាលាស្រុក អាជ្ញាធរឃុំ ភូមិ អញ្ជើញត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាការពារ នៅមណ្ឌលសុខភាពទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
រដ្ឋបាលស្រុក បានប្រគល់ជូនមណ្ឌលសុខភាពទូកមាស នូវម៉ាស៨០០ម៉ាស សាប៑ូ១២ដប (ជាអំណោយពីក្រុមហ៑ុនជីបម៉ុង អិនស៊ីមេន ខបភើរេសិន) សម្រាប់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
សូមចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ពិសេសវិធានការ ៣ការពារ និង៣កុំ រួមមាន៖
👉៣ការពារៈ
១-ពាក់ម៉ាស់
២-លាងដៃ
៣-គម្លាតសង្គម គម្លាតបុគ្គល
👉៣កុំៈ
១-កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូលនិងម៉ាស៊ីត្រជាក់
២-កុំទៅកន្លែងមានមនុស្សច្រើន
៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នា ។
សូមប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ។