​លោក មួង នឿន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយមាស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​ស​សើរ​ភូមិ ឃុំ​មាន​សុវត្ថិភាព ជូន​រដ្ឋបាល​ឃុំ​ទាំង​១៥​ឃុំ នៃ​ស្រុក​បន្ទាយមាស និង​ពិធី​ប្រគល់​ម៉ាស់ និង​សាប៊ូ ជូន​រដ្ឋបាល​ឃុំ​ទាំង​១៥​ឃុំ និង​មណ្ឌល​សុខភាព​ឃុំ ចំនួន​១០ មណ្ឌល​

ព្រឹក​ថ្ងៃ​សុក្រ​៥​រោច ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២១ លោក មួង នឿន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយមាស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​ស​សើរ​ភូមិ ឃុំ​មាន​សុវត្ថិភាព ជូន​រដ្ឋបាល​ឃុំ​ទាំង​១៥​ឃុំ នៃ​ស្រុក​បន្ទាយមាស និង​ពិធី​ប្រគល់​ម៉ាស់ និង​សាប៊ូ ជូន​រដ្ឋបាល​ឃុំ​ទាំង​១៥​ឃុំ និង​មណ្ឌល​សុខភាព​ឃុំ ចំនួន​១០ មណ្ឌល ។​

​ព្រមទាំង​វត្តមាន លោក លោកស្រី អភិបាលរង​ស្រុក នាយក​រដ្ឋបាល​ស្រុក កម្លាំង​ទាំងបី មេឃុំ និង​ប្រធាន​មណ្ឌល​សុខភាព​ឃុំ ក្នុង​ស្រុក​បន្ទាយមាស ។​

​រដ្ឋបាល​ស្រុក បាន​ប្រគល់​ជូន​រដ្ឋបាល​ឃុំ និង​មណ្ឌល​សុខភាព ក្នុង​០១​ឃុំ និង​មណ្ឌល ទទួលបាន​នូវ​ម៉ាស​៤០០​ម៉ាស សា​ប៑ូ​៤​ដប ម៉ាស​សរុប​ចំនួន​១០,០០០ ម៉ាស់ និង​សា​ប៑ូ​សរុប​ចំនួន ១០០ ដប (​ជា​អំណោយ​របស់​ក្រុម​ហ៑ុន​ជីប​ម៉ុង អិន​ស៊ី ស៊ី​មិន ខ​ប​ភើ​រេ​សិន​) សម្រាប់​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ។​

​ក្នុងឱកាស​នោះ លោក​អភិបាលស្រុក​សូមអោយ​បងប្អូន​ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ពិសេស​វិធានការ ៣​ការពារ និង​៣​កុំ រួមមាន​៖
👉៣​ការពារៈ​
១-​ពាក់​ម៉ាស់​
២-​លាងដៃ​
៣-​គម្លាត​សង្គម គម្លាត​បុគ្គល​
👉៣​កុំៈ​
១-​កុំទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល​និង​ម៉ា​ស៊ី​ត្រជាក់​
២-​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​
៣-​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា កុំ​ឱប​គ្នា​

​សូម​ប្រសិទ្ធិ​ពរជ័យ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ គ្រប់ប្រការ​ជូន​ដល់​ថ្នាក់ដឹកនាំ ក្រុមការងារ និង​ទាំងអស់ ។​