ប្តី​បាន​ដាក់ពង្រាយ​ខ្សែភ្លើង​ក្នុង​ផ្ទះ​ដើម្បី​ផ្តាច់ជីវិត​ប្រពន្ធ​ដោយសារ​អណ្តាតភ្លើង​ប្រច័ណ្ឌ​

ខេត្ត​បាត់ដំបង ៖ ស្ត្រី​វ័យ​៣០​ឆ្នាំ ម្នាក់​បាន​ដួល​ស្លាប់​បោក​ទៅ​នឹង​ជញ្ជាំង​ស័ង្កសី​យ៉ាង​អាណោចអាធ័ម ក្រោយពី​បាន​ដើរ​ជាន់​ទៅលើ​ខ្សែភ្លើង​ដែល​ប្តី​ទុរយ​សបាន​ដាក់ពង្រាយ​នៅក្នុង​ផ្ទះ​ដើម្បី​អោយ​ឆក់​យក​ជីវិត​ភរិយា​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ដោយ​បន្សល់​នូវ​កូនស្រី​កំព្រា​ចំនួន​២​នាក់ ។​

​យោងតាម​សេចក្តីរាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹង​ថា​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ៣ រសៀល ថ្ងៃទី​៣ ខែ​មេសា​ឆ្នាំ ២០២១​ត្រង់​ចំណុច​ក្បែ​ស្ពាន​នាគ​ស្ថិតក្នុង​ភូមិ​បោះ​ពោធិ៍​ឃុំ​អូរ​ដំបង​១​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ។​របាយការណ៍​បាន​បន្តថា បុរស​ជា​ប្តី​ដែល​ជា​ជន​បង្ក​មាន​ឈ្មោះ ពេជ្រ ធា​រ៉េត អាយុ ៣១ ឆ្នាំ​ឯ​ប្រពន្ធ​ដែល​ស្លាប់ នោះ​មានឈ្មោះ ជា ច័ន្ទ​រចនា អាយុ ៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​ដោយ​អ្នក​ទាំង ២ មាន​កូនស្រី​២​នាក់​ហើយ​កន្លងមក​ក៏​តែងតែ​រស់នៅ​ដោយ​មិន​ចុះសម្រុង​នឹង​គ្នា​ហើយ​ក៏​ឈាន​ដល់​ការប្តឹង​ទៅ​អាជ្ញាធរ​ឃុំ​និង​ប៉ូលិស​ប៉ុស្តិ៍​ផងដែរ នៅ​ទីបំផុត​ប្រពន្ធ​ក៏​បាន​សុំ​លែង​តែ​ម្តង​ប៉ុន្តែ​នៅពេល​ចូល​ខ្លួន​តាម​ការកោះហៅរ​បស់​អាជ្ញាធរ​ឃុំ​គឺ​បុរស​ជា​ប្តី​មិន​ព្រម​ចូល​ខ្លួន​នោះ​ទេ​ដោយ​នៅ​ចិញ្ចឹមចិត្ត រក្សា​ភ្លើង​ប្រច័ណ្ឌ​ដដែល ។​

​ទីបំផុត​នៅ​ចំពោះ​សមត្ថកិច្ច គឺ​បុរស​ជា​ប្តី​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ដាក់ពង្រាយ​ខ្សែភ្លើង​នៅក្នុង​ផ្ទះ​ទាំង​ថ្ងៃ​មែន​ប៉ុន្តែ​ការដាក់​នេះ​គឺ​ដាក់​ការពារ​ចោរ​តែប៉ុណ្ណោះ​ជា​ចៃដន្យ​ក៏​ត្រូវ​ប្រពន្ធ​ដើរ​ទៅ​ជាន់​លើ​ខ្សែភ្លើង​នោះ​ទើប​បណ្តាលអោយ​ឆក់​ស្លាប់​តែម្តង ។​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះដែរ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​បុរស​ជា​ប្តី​ទៅកាន់​អធិការដ្ឋានន​គ​របាលស្រុក​សង្កែ​ហើយ​
​ដើម្បី​សាកសួរ​ដោយឡែក​សព​ប្រពន្ធ​កំពុង​រង់ចាំ​អោយ​ខាង​ផ្នែក​ជំនាញ កោសល្យវិច្ច័យ​ខេត្ត ចុះទៅ​ពិនិត្យ​ទើប​ប្រគល់​ទៅអោយ​សាច់ញាតិ​ធ្វើបុណ្យ​ជា​ក្រោយ ៕