​សមត្ថកិច្ច នគរបាល​ខេត្ត​កែប ចុះបង្ក្រាប​សៃ​ង្វៀន ជល់​មាន់ លួចលាក់​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស

កែប​៖ នា​រសៀល​ថ្ងៃ​ទី ៣ ខែ​មេសា ឆ្នាំ​២ ០២១ ដោយ​អនុវត្ត តាម​ការដឹកនាំ ចង្អុល បង្ហាញ​ពី លោក ឧត្តមសេនីយ៍ទោ ស​ម្ប ត្តិ សុធា​រដ្ឋ ស្នងការដ្ឋាន នគរបាល ខេត្ត​កែប បញ្ជា​កម្លាំង​នគរបាល នៃ​អធិការ ដ្ឋា​ន នគរបាល ស្រុក​ដំណាក់​ចង្អើរ សហ ការ​ជាមួយ កម្លាំង​អន្តរា គ​មន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​សូ បញ្ញា ស្នងការរង នគរបាល ខេត្ត​កែប បាន​ចុះ​បង្ក្រាប ករណី​លេង ល្បែង ស៊ីសង ជល់​មាន់ មួយកន្លែង នៅ​ភូមិ​ព្រែក​តា​នេន ឃុំ អង្គោល ស្រុក ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ពេល​ចុះ​ទៅ​ដល់​ទីតាំង​ខាងលើ អ្នកលេង​ល្បែង បាន​រត់​ចែក​ផ្លូវ​គ្នា ហើយក៏​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ម៉ូតូ ៤​គ្រឿង អាក្រក់​មួយ​ក្បាល និង​សម្ភារៈ​មួយចំនួនទៀត​។​

​សមត្ថកិច្ច បាន​បន្តទៀតថា វត្ថុតាង​ខាង លើ យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដោយឡែក​មនុស្ស​ពីរ​នាក់ ត្រូវ​ធ្វើ​ការអប់រំ​ណែនាំ និង ធ្វើ​កិច្ចសន្យា បញ្ឈប់​ការប្រមូលផ្តុំ​គ្នា លេង​ល្បែងស៊ីសង​តទៅ ទៀត​។​