កម្លាំង​នគរបាល​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងកែប រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ នៅ​ល្ងាច​ថ្ងៃទី​03/04/21 បាន​ចុះជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​ព្រៃ នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប​

​ខេត្ត​កែប​៖ កម្លាំង​នគរបាល​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងកែប រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ នៅ​ល្ងាច​ថ្ងៃទី​03/04/21 បាន​ចុះជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​ព្រៃ នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ។ ហេតុការណ៍​ខាងលើ​បណ្តាល​ឱ្យ​ប៉ះពាល់​ដំណាំ​ដូង និង​ស្វាយ​របស់​ប្រជាពលរដ្ឋ​មួយចំនួន តែ​មិន​រាលដាល​នាំឲ្យ​ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នោះ​ទេ​។
​ស្ថានការណ៍​នេះ​ដែរ​យើង​គ្រប់គ្រង​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​4​រថយន្ត និង​បាន​រលត់​ជា​ស្ថាពរ នៅ​ល្ងាច​ថ្ងៃ​ដដែល​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ចំពោះ​បញ្ហា​អគ្គិភ័យ ព្រោះ​ជា​រដូវក្តៅ ងាយ​និង​រង​គ្រោះថ្នាក់​ណាស់ ៕