អភិបាល​ស្រុក​កំពង់ត្រាច អញ្ជើញ​ពិនិត្យ​ស្ថានភាព​ស្ពានបេតុង​

​កំពត ៖ ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២១ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច អមដំណើរ​ដោយ​លោក​អភិបាលរង​ស្រុក មន្ត្រី​ជំនាញ​ការិយាល័យ​រដ្ឋបាល​ស្រុក លោកស្រី​មេឃុំ ក្រុមប្រឹក្សា​ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត និង​លោក​មេភូមិ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ស្ពានបេតុង​១​កន្លែង​ស្ថិតនៅ​ភូមិ​អន្លង​ថ្ងាន់ ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត ដែល​មាន​សភាព​ចាស់​បាក់បែក​ផ្នែក​ខាងលើ​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ នឹង​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ស្ពាន​នេះ ។​

​ក្រោយពី​បាន​អញ្ជើញ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​របស់​ស្ពាន និង​ដើម្បី​ឆ្លើយតប​ការដោះស្រាយ​បញ្ហាលំបាក​នេះ លោក​អភិបាលស្រុក បាន​ផ្តល់​ថវិកា​សម្រាប់​ក្រុមការងារ​ស្រុក និង​ឃុំ​ធ្វើការ​ជួសជុល​ស្ពាន​ឡើងវិញ​ឲ្យបាន​ឆាប់រហ័ស ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៤​ឃុំ ចេញចូល​ប្រកប​មុខរបរ​ជា​ប្រចាំ​ក្នុង​តំបន់​នេះ ក៏ដូចជា​ការដឹកជញ្ជូន​ទំនេញ​ផ្សេងៗ​ឆ្លងកាត់​ផង​ដែរ​។​

​បន្ទាប់មក​លោក​បាន​បន្ត​ដំណើរ​ជាមួយ​ក្រុមការងារគ​ណប​ក្ស​មូលដ្ឋាន​មូលដ្ឋា​ន​ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត ដើម្បី​ពិនិត្យ​និង​កែលម្អ​លើក​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មូលដ្ឋាន​ភូមិ​អន្លង់​ថ្ងាន់​។​