លោក​ឧត្តមសេនីយ៍ទោ​ម៉ៅច័​ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ព្រមាន​ខ្លាំងៗ ដាក់​ទៅ​លោក​អធិការ​និង​លោក​នាយប៉ុស្តិ៍​

ខេត្ត​កំពត ៖ លោក ឧត្តមសេនីយ៍ទោ ម៉ៅ​ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ព្រមាន​យ៉ាងខ្លាំង នឹង​ដាក់​បទបញ្ជា ឱ្យ​លោក​អធិការ​ស្រុក​ទាំង 8 និង​លោក​នាយប៉ុស្តិ៍​ទាំង 93 ឃុំ សូម​អោយ​បញ្ឃប់ នៅ​ការប្រមូលផ្តុំ​លួច​លេង​ល្បែងស៊ីសង គ្រប់​ប្រភេទ មេ​ប៉ុ​ស្ត៏ទាំង 93 អធិការ ក្រុង​ស្រុក​ទាំង 08 ដែល​បណ្តោយ អោយ​មាន​ការ ប្រមូលផ្តុំ​លេង ល្បែង​សុីសង​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន​របស់​ខ្លួន នឹង ត្រូវ​ទទួល​វិន័យ 006 របស់ កងកំលាំង​នគរបាលជាតិ ឬ​ប្រឈម​ទៅ​នឹង​ការដក​តួនាទី​របស់​ខ្លួន ។​

​ការលើកឡើង របស់ លោក ឧត្តមសេនីយ៍ទោ ស្នងការ នគរបាល​ខេត្ត​កំពត នៅ​ថ្ងៃ​ទី 4 ខែ​មេសា ឆ្នាំ 2021 ដែល​សមត្ថកិច្ច​នៃ​ស្នងការ​នគរ បាល​ខេត្ត​កំពត បាន​ចុះ​បង្ក្រាប សៃ​ង្វៀន​ជល់​មាន់​មួយកន្លែង នៅ​ភូមិ​ឈ្លី​ត​ក្រោម ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ខេត្ត​កំពត ក្នុង​ការចុះ​បង្ក្រាប​នោះ បាន​ឃាត់ខ្លួន​ចំនួន 4 នាក់ យកទៅ​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា ឱ្យ​ឈប់​ប្រមូល​ការ​ផ្ដុំគ្នា លួចលាក់​លេង​ល្បែងស៊ីសង​ទៀត​។​