សមត្ថកិច្ច​នគរបាល​ខេត្ត​កែប​ចុះបង្ក្រាប​សៃ​ង្វៀន​ជល់​មាន់​លួចលាក់​មួយ​កន្លែង​នៅ​ភូមិ​ចំការ​បី​ឃាត់​បាន​តែ​សម្ភារៈ​ដោយឡែក​មនុស្ស​រត់​បាត់​អស់​

​កែប ៖ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ​សម្បត្តិ​សុធា​រដ្ឋ​ស្នងការដ្ឋាន​នគរបា​ល​ខេត្ត​កែប​បញ្ជា​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹកនាំ​ដោយ​លោក​សូ​បញ្ញា​ស្នងការរង​នគរបាល​ខេត្ត​កែប​បាន​ចុះបង្ក្រាប​ករណី​លេង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​មួយ​កន្លែង​នៅ​ភូមិ​ចំការ​បី​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា​ពេល​ចុះ​ទៅ​ដល់​ទីតាំង​ខាងលើ​អ្នកញៀន​លេងល្បែង​បាន​រត់​ចែក​ផ្លូវ​គ្នា​ហើយ​ក៏​បាន​ឃាត់ខ្លួន​សម្ភារៈ​មួយចំនួន​ទុក​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​វត្ថុតាង​ខាងលើ​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​